ដោយៈតារារិទ្ធ/ភ្នំពេញៈ សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើ ញជាអធិបតីក្នុង ពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាច ក្រកម្ពុជាវិញដែល ប្រព្រឹត្តធ្វើឡើង នាព្រឹកថ្ងៃទី១៧ មីនា ២០២៣ នៅវិមានសន្តិភាពរាជធានីភ្នំពេញ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា វត្ថុបុរាណដែលទទួល បានមកវិញនេះគឺជាមរតកវប្បធម៌ជាតិ ដ៏មានតម្លៃពុំអាចកាត់ថ្លៃបាននិងជាព្រ លឹងដូចតាខ្មែរជាច្រើនជំនាន់ដែល ត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេសនៅក្នុងអំឡុងនៃសង្គ្រា មស៊ីវិលរ៉ាំរ៉ៃនិងអសន្តិសុខដែលបានកើ តឡើងនៅកម្ពុជានាពេលកន្លង ទៅនេះ ។
បើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ការបញ្ជូនត្រឡប់មកវិញ នៃសម្បត្តិវប្ប ធម៌ខ្មែរទាំងនេះគឺជាកិច្ចសហការយ៉ាង សកម្មបំផុតពីគ្រប់ ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ ផ្នែកឯកជនអ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិត ស្និទ្ធជាមួយបណ្តាប្រទេសនានាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងក្រប ខ័ណ្ឌនៃអង្គការយូណេស្កូជាពិសេសកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយទទួលបានលទ្ធផលដូចតទៅ៖
កិច្ចព្រមព្រៀងមួយនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូផ្លាស ឡាតហ្វដ (Douglas Latchford) បានប្រគល់ជូនមកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរទាំង អស់ដែលកាន់កាប់រក្សាទុកដោយគ្រួ សារ លោក ឡាតហ្វដ។
បន្ថែមពីលើនេះសម្បត្តិវប្បធម៌ខ្មែរសំខាន់ៗជាច្រើនដែលកាន់កាប់រក្សាទុកដោយសារមន្ទីរនានានិងអ្នកកាន់កាប់សមុច្ច័យឯកជន (មួយចំនួនរឹបអូសបានដោយសមត្ថកិច្ចអាមេរិកនិងមួយ ចំនួនទៀតតាមរយៈការប្រគល់ដោយ ស្ម័គ្រចិត្តក៏ត្រូវ បានបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ពីសហរដ្ឋអាមេ រិកនិងចក្រភពអង់គ្លេស។
ថ្មីៗនេះទៀតសោតគ្រឿងអលង្ការបុរា ណខ្មែរធ្វើពីមាសនិងលោហៈមានតម្លៃទាំងធំតូចចំនួន ៧៧គ្រឿងត្រូវបាន នាំយកពីចក្រភពអង់គ្លេសមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោ យក្រុមការងារកម្ពុជាដឹកនាំដោយឯក ឧត្តម ហ៊ុន ម៉ានី ក្នុងនាមតំណាងរាជ រដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស រដ្ឋាភិបាលសុញ្ញ រដ្ឋអាមេរិកនិងការជួយសម្របសម្រួលពីស្ថានទូតកម្ពុជា។
ទន្ទឹមនឹងនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាននិងកំពុងសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងប្រទេសដ៏ទៃទៀតក៏ដូចជាបន្តការចរចាជាមួយស្ថាប័ននិងអ្នកកាន់កាប់សមុច្ច័យឯក ជនដើម្បីរៀបចំនីតិវិធីទាមទារនិងបញ្ជូ នវត្ថុបុរាណខ្មែរ ជាច្រើនទៀតត្រឡប់មកកម្ពុជាវិញ។
ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរដែលទទួលបានមកវិញនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអល ង្ការបុរាណក្នុងសម័យមុនអង្គរនិងសម័ យអង្គរជាពិសេស បដិមា ថ្មធំៗដូចជា៖ ព្រះឥសូរនិងព្រះស្កន្ទ, ព្រះស្កន្ទគង់លើ ក និងព្រះគណេស ដែលមានប្រភពដើមមកពីរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០ នៃគ.ស. ដែលធ្លាប់ជា គោលដៅនៃការលួចទ្រង់ទ្រាយធំអស់ ជាច្រើនឆ្នាំនៅក្នុងអំឡុងនៃសម័យស ង្គ្រាមស៊ីវិលនិងអសន្តិសុខក្នុងស្រុក។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបន្ត ថា ប្រជាជនកម្ពុជាទាំងមូលពិតជាមានមោទនភាពនិងសេចក្តីរំភើបរីករាយឥត ឧបមាជាមួយនឹងការអបអរសាទរអស់ ពីដួងចិត្តចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ ដែលជាព្រលឹងដូនតា របស់ខ្លួន និងជាអត្តសញ្ញាណជាតិ ក្រោមដំបូលនៃសុខសន្តិភាពនិងការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេច តេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមព្រលឹងបារមីនៃបុព្វបុរសខ្មែរដែលបានយាងត្រឡប់មកមាតុភូមិកំណើតវិញនេះតាមជួយបីបាច់ថែរក្សាព្រះរាជា ណាចក្រកម្ពុជាឲ្យជួបតែនឹងសុខសន្តិ ភាព វិបុលភាពនិងសុខដុមរមនាជានិច្ចនិរន្តរ៍៕សរន