ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅម៉ោង ម៉ោងនៅកម្ពុជា នាថ្ងៃទី១៦ មីនា នេះ ក្រុមបាល់ទាត់នារីអាយុក្រោម១៧ឆ្នាំ របស់កម្ពុជាឈ្នះក្រុម U17 ឥណ្ឌូណេស៊ី ២ទល់០

ការប្រកួតដែលធ្វើនៅកោះអូគីណាវ៉ា ប្រទេសជប៉ុន ក្នុងព្រឹត្តិការណ៍ Japan-ASEAN U-17 Japan-ASEAN U-17 កម្ពុជាស្ថិតនៅក្រុម២ ជាមួយ ឥណ្ឌូណេស៊ី និងសឹង្ហបូរី។ ពេលនេះ ក្នុងជំនួបទី១ ដែលទើបតែបញ្ចប់មុននេះបន្តិច ក្រុមបាល់ទាត់នារី U17 កម្ពុជា បានទទួលជោគជ័យ ២ទល់០ លើក្រុមឥណ្ឌូនេស៊ី។ នៅតង់ទី១ ក្រុមកម្ពុជា បាននាំមុខមុន ១គ្រាប់ ហើយនៅតង់ទី២ រកបាន១គ្រាប់ទៀត ដែលលទ្ធផលនេះ រក្សាហូតដល់បញ្ចប់តង់ទី២។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់នារី U17 កម្ពុជា តំណាងដោយក្រុមបឹងកេត ដែលចេញ ទៅចូលរួមក្នុងព្រឹត្តិការណ៍ Japan-ASEAN U-17 Women’s Football Tournament នៅកោះអូគីណាវ៉ា ប្រទេសជប៉ុននេះ។ថ្ងៃទី១៩ មីនា កម្ពុជា នឹងជួបជាមួយក្រុម U17 របស់ប្រទេសសឹង្ហបូរី /V-PC