ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Baidu កាលពីថ្ងៃព្រហស្បតិ៍ទី១៦មីនាបានបង្ហាញរ៉ូបូតចេះនិយាយដំណើរការដោយបញ្ញាសិប្បនិមិត្ត (AI) ឈ្មោះថា Ernie Botដោយនាយកប្រតិបត្តិរបស់ខ្លួននិយាយថាវាជាលទ្ធផលនៃការងារដ៏លំបាកជាច្រើនឆ្នាំរបស់ក្រុមហ៊ុនលើផ្នែក AI ។
នាយកប្រតិបត្តិ លោក រ៉ូប៊ីន លី (Robin Li)បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា រ៉ូបូតនេះមិនល្អឥតខ្ចោះទេ ប៉ុន្តែពួកគេបានបញ្ចេញវាឥឡូវព្រោះតែតម្រូវការទីផ្សារ។
ភាគហ៊ុនដែលបានចុះបញ្ជីនៅហុងកុងរបស់ក្រុមហ៊ុនបានកើនឡើង ១០ ភាគរយ នៅពេលគាត់បង្ហាញរ៉ូបូតចេះឆ្លើយសំណួរ តែងកំណាព្យ ក៏ដូចជាផលិតវីដេអូ និងរូបភាពបានភ្លាមៗ។
លោកបានបន្ថែមថា មកទល់ពេលនេះមានក្រុមហ៊ុនចំនួន ៦៥០ បាននិយាយថា ពួកគេនឹងចូលរួមជាមួយប្រព័ន្ធអេកូឡូស៊ីរបស់រ៉ូបូត Ernie។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិននិងវត្តអារ៉ាមសៅលីញមួយគឺជាអ្នកចុះឈ្មោះដំបូងគេដើម្បីក្លាយជាដៃគូរបស់ Ernie Bot ។
ប្រជាប្រិយភាពរបស់ ChatGPT គាំទ្រដោយក្រុមហ៊ុន Microsoft បានបង្កឱ្យមានការប្រញាប់ប្រញាល់យ៉ាងខ្លាំងក្នុងចំណោមក្រុមហ៊ុនបច្ចេកវិជ្ជាយក្សរបស់ចិន និងក្រុមហ៊ុនអាជីវកម្មថ្មីថ្មោងជាច្រើនចាប់ផ្តើមអភិវឌ្ឍរ៉ូបូតដើម្បីប្រជែង៕
រ៉ូបូត Ernie Bot ចេះនិយាយ ចេះតែងកំណាព្យ និងផលិតវីដេអូនិងរូបភាពបានភ្លាមៗ