Views: 37 Post navigation ក្រសួងសុខាភិបាល នៅថ្ងៃទី ១៧ ខែមីនា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី ១៦ ខែមីនា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង គ្មាន (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ គ្មាន និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៣ នេះ កម្ពុជា មានអ្នកឆ្លងសរុប ចំនួន ១៣៨ ៧២១ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៦៦៣ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។ សូមអានសេចក្ដីជូនព័ត៌មាន ដូចខាងក្រោម៖ មនុស្សយ៉ាងហោចណាស់២២នាក់ រួមមានលោកសង្ឃបីអង្គ ត្រូវបានបាញ់សម្លាប់ក្នុងចម្ងាយជិតៗនៅមីយ៉ាន់ម៉ាកណ្តាលកាលពី សប្តាហ៍មុន នេះបើតាមរបាយការណ៍របស់វេជ្ជបណ្ឌិតនៅក្នុងអ្វីដែលក្រុមប្រឆាំងការគ្រប់គ្រងយោធានិយាយថាជាការសម្លាប់ជនស៊ីវិលយ៉ាងរង្គាលពីសំណាក់ក្រុមយោធា។