ដោយៈតារារិទ្ធ/ភ្នំពេញៈយោងតាមសេ ចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្តី្រនាល្ងាចថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៣ បានឲ្យដឹងថាកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជានិងសា ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងក្នុងសុឆន្ទៈកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិ វឌ្ឍយូរអង្វែងដោយផ្អែកលើមូលដ្ឋាននៃការគោរពឯករាជ្យភាពអធិបតេយ្យ- ភាព បូរណភាពទឹកដី គោរពផលប្រ យោជន៍គ្នាទៅវិញទៅមកដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាពនិង ការអភិវឌ្ឍលើគ្រប់វិស័យ សំដៅធានានូវស្ថិរភាពនិងភាពសុខសាន្តរបសប្រជា ពលរដ្ឋដែលរស់នៅតាមបណ្តោយ ព្រំដែននៃព្រះរាជាណាក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិ តឡាវ។
សន្ធិសញ្ញានេះគឺជាកំណត់ត្រាទទួល យកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួមប្រមាណ៨៦% ដែលប្រទេ សទាំងពីរសម្រេចបានលើការងារព្រំដែ នដែលត្រូវបានប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះហត្ថលេខាកាល ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវនិងសម្រាប់ប្រើជាឯកសារផ្លូវការមូលដ្ឋានដ៏សំខាន់បំផុត ក្នុងការបន្តរកដំណោះស្រាយតំបន់ព្រំដែនដែលនៅសល់ប្រមាណជាង ១៤% ទៀត។
ផ្អែកលើគោលការណ៍ទាំងឡាយដែលភាគីទាំងពីរយកជាមូលដ្ឋានក្នុងការកសាងព្រំដែននាពេលកន្លងមក ភាគី ទាំងពីរបានជួបចរចាចំនួន ១៨៨លើក តាំងពីឆ្នាំ១៩៩៥-២០០៩ សម្រេចបានការត្រួតពិនិត្យខ្សែព្រំដែនប្រមាណ ៨៦ភាគរយស្មើនឹង៤៦៥គីឡូម៉ែត្រនៃខ្សែព្រំដែនរួមប្រវែងប្រមាណ ៥៤០ គីឡូម៉ែត្រដោយបោះបង្គោលបានចំនួន ១២១បង្គោលនៅលើដីជាក់ស្តែង។ ចំ ពោះកំណាត់ដែលនៅសល់ភាគីទាំងពីរនឹងបន្តចរចារដោះស្រាយឱ្យបានឆាប់។
បន្ទាប់ពីសន្ធិសញ្ញានេះចូលជាធរមាន ភាគីទាំងពីរនឹងត្រូវចុះវាស់វែងឡើងវិញនូវនិយាមការបង្គោលព្រំដែនទាំង ១២១ ដែលបានបោះរួចហើយដើម្បីយកនិយាមការទីតាំងបង្គោលព្រំដែនដែលជាក់លាក់ជាងមុនទុកបម្រើឱ្យ ការងារធ្វើពិធីសារខណ្ឌសីមានិងបោះបង្គោល។ បង្គោលព្រំដែនអចិន្ត្រៃ យ៍កម្ពុជា-ឡាវដែលបោះថ្មីជំនួសបង្គោ លចាស់នឹងរឹងមាំជាងមុនធំជាងមុន។ ភាគីទាំងពីរនឹងបោះបង្គោលព្រំដែនបំពេញបន្ថែមបង្គោលតម្រុយព្រំដែនឱ្យបាន ច្រើនបន្ថែមទៀតនៅតំបន់ដែលឯកភាពគ្នា។ភាគីទាំងពីរនឹងផលិតផែន ទីឋានលេខាព្រំដែនខ្នាត១/២៥០០០ ដើម្បីភ្ជាប់ជាឧបសម្ព័ន្ធនៃពិធីសារខណ្ឌ សីមាដែលនឹងត្រូវរៀបចំឡើងនៅពេលការងាខាងលើបានបញ្ចប់រួចរាល់។ភាគី ទាំងពីរកម្ពុជា-ឡាវបានឯកភាពគ្នាចេញចំណាយពាក់កណ្ដាលម្នាក់សម្រាប់ការ ងារខាងលើ។
សេចក្តីព្រាងច្បាប់នេះមាន៣មាត្រា ហើយសន្ធិសញ្ញាដែលជាខ្លឹមសារភ្ជាប់ជាមួយមាន៦ប្រការ និង ឧបសម្ព័ន្ធចំនួន៤ និងត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី។ អង្គប្រជុំគណៈអចិន្ត្រៃយ៍គណៈ រដ្ឋមន្ត្រីបានបិទសម័យប្រជុំនៅវេលាម៉ោង១៦ និង២០នាទី៕