ដោយៈសុផល/សៀមរាប៖ សិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានត្រូវបានរៀបចំឡើងដើម្បី ជួបជុំភាគីពាក់ព័ន្ធផ្សេងៗ ដូចជានិស្សិតបញ្ញវ័ន្ត ធុរកិច្ចបង្កើតថ្មី អុ្នកច្នៃប្រឌិតថ្មី វិស័យឯកជន និងការិយាល័យផ្ទេរបច្ចេកវិទ្យាមកពីបណ្ដារដ្ឋអាស៊ាន ដើម្បីចូលរួមបង្កើត និងរៀបចំទស្សនទានសម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន (TMH)។
គម្រោង TMH មានគោលដៅបង្កើតថ្នាលអនឡាញគ្រប់ជ្រុងជ្រោយដែលផ្គូរផ្គងការស្រាវជ្រាវរបស់សាកលវិទ្យាល័យមានចីរភាពពាណិជ្ជកម្មជាមួយវិស័យ ឯកជនផ្ដោត លើនវានុវត្តន៍ដើម្បីពន្លឿនការស្រាវជ្រាវ ជំរុញនវានុវត្តន៍ លើកកម្ពស់ការចែករំលែកចំណេះដឹង និងជំរុញការផ្ទេរបច្ចេកវិទ្យានៅក្នុងតំបន់អាស៊ាន ហើយនេះគឺជាសិក្ខាលើកដំបូងបង្អស់ពាក់ព័ន្ធនឹងគោលបំណងនេះដែលត្រូវបានរៀបចំឡើងនៅថ្នាក់តំបន់នៅក្នុងតំបន់អាស៊ាន។
សិក្ខាសាលាលើកដំបូងនៅទីក្រុងចាកាតានៅថ្ងៃទី២៣និង២៤ខែកុម្ភៈត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិ (BRIN) នៃប្រទេស ឥណ្ឌូនេស៊ី និងផ្ដោតទៅលើការកំណត់ចំណុចអាទិភាពរបស់ភាគីពាក់ព័ន្ធ ការធានាចំពោះការគាំទ្រដល់ភាគីពាក់ព័ន្ធ និងការរៀបចំថ្នាលTMH។សិក្ខាសាលា ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីសំណាក់កម្មវិធី Enhanced Regional EU-ASEAN Dialogue Instrument (E-READI)ដោយសហការ ជាមួយគណៈកម្មការអឺរ៉ុប អគ្គនាយកស្រាវជ្រាវ និងនវានុវត្តន៍ (DG RTD) និងអង្គភាពវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃលេខាធិការដ្ឋានអាស៊ាន។
សិក្ខាសាលាលើកទីពីរត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃប្រទេសកម្ពុជា (MISTI)នៅក្នុ ខេត្តសៀម រាបនៅថ្ងៃទី ១៦និង១៧ខែមីនា។ សិក្ខាសាលានេះធ្វើការរៀបចំអនុសាសន៍ដែលទទួលបានកាលពីសិក្ខាសាលាលើកទីមួយ ដែលផ្ដោតទៅលើរបៀបបង្កើត អនុវត្តន៍ និងផ្ដល់ហិរញ្ញប្បទានដល់ ASEAN TMH។
សហភាពអឺរ៉ុបបានបន្តកិច្ចសន្ទារបស់ខ្លួនជាមួយអាស៊ាននៅក្នុងកម្មវិធីលើកទីពីរនេះហើយបានចែករំលែកបទពិសោធន៍ដែលខ្លួនទទួលបានពីគំនិត ផ្ដួចផ្ដើម របស់ខ្លួន។សហភាពអឺរ៉ុប និងបណ្ដារដ្ឋសមាជិកសហភាពអឺរ៉ុបបានវិនិយោគទៅលើបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដ៏មានប្រសិទ្ធភាព ថ្នាលគ្រប់គ្រង បច្ចេកវិទ្យា និងមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល ដែលត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការបង្កើតការពង្រីកក្រុមហ៊ុនលើកទឹកចិត្តនវានុវត្តន៍និង ជំរុញឱ្យមានកិច្ច សហប្រតិបត្តិការនៅក្នុងចំណោមតួអង្គថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់មូលដ្ឋាន ដែលរួមមានសាកលវិទ្យាល័យ ទីភ្នាក់ងារស្រាវជ្រាវសាធារណៈ រដ្ឋាភិបាល អ្នកបង្កើតថ្មី សហគ្រិន ក៏ដូចជាក្រុមហ៊ុនផងដែរ។
ដូច្នេះ សហភាពអឺរ៉ុប និង E-READI កំពុងគាំទ្រដល់ការបង្កើត ASEAN TMH ដោយធ្វើការសម្របសម្រួលកិច្ចសន្ទាជាមួយគំនិតផ្ដួចផ្ដើមសហភាពអឺរ៉ុបទាំងនេះ ដែលរួមមានដូចជា EURAXESS ASEAN, the Southeast-Asia-Europe Joint Funding Scheme for Research and Innovation, the European Innovation Council and SMEs Executive Agency (EISMEA), the Competence Centre on Technology Transferដែលបង្កើតឡើងដោយមជ្ឈ មណ្ឌលស្រាវជ្រាវចម្រុះ (JRC) នៃគណៈកម្មការអឺរ៉ុប និងថ្នាល SAIRA។ នៅអំឡុងសិក្ខាសាលាតំណាងមកពីអង្គភាពទាំងនេះដែលបានចែ រំលែក បទពិសោធ ន៍នៅក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលលើកឡើងទាំងអំពីភាពជោគជ័យ និងបរាជ័យផងដែរ។
នៅក្នុងពិធីបើកសិក្ខាសាលាលើកទីពីរ លោក Thibaut Portevinប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំអាស៊ានបានអបអរសាទរអាស៊ាន ចំពោះការបង្កើតTMHថ្នាក់តំបន់របស់ខ្លួនហើយបានមានប្រសាសន៍ថា“សហភាពអឺរ៉ុបមានសេចក្តីសោមនស្សរីករាយដែលបានគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ ដែលនឹងផ្តល់ជាឱកាសដល់សាកលវិទ្យាល័យនានាក្នុងតំបន់អាស៊ាន អង្គភាពស្រាវជ្រាវ ក្រុមហ៊ុនឯកជន និងទីភ្នាក់ងាររដ្ឋាភិបាលដើម្បី ទំនាក់ទំនងគ្នាកាន់តែមានប្រសិទ្ធភាព ដើម្បីកាន់តែមានប្រសិទ្ធភាពចំពោះសង្គម និងសក្តានុពលពាណិជ្ជកម្មនៃកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវនិងច្នៃប្រឌិត របស់ខ្លួន ក៏ដូចជារួមចំណែកដល់ដំណើរការសមាហរណកម្មថ្នាក់តំបន់ផងដែរ។”
នៅក្នុងសុន្ទរកថាបើកកម្មវិធី លោកស្រី Zurina Moktar ដែលជាប្រធានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃលេខាធិការដ្ឋានអាស៊ាន បានមានប្រសាសន៍ថា “សិក្ខាសាលាមានការចូលរួមពីតំណាងមកពីសាកលវិទ្យាល័យ ការិយាល័យផ្ទេរបច្ចេកវិទ្យា និងវិស័យឯកជនមកពីទូទាំងអាស៊ាន ដែលផ្នែកទ្រទ្រង់ដ៏សំខាន់នៃ ASEAN TMH ជាថ្នាលដ៏រឹងមាំដែលនឹងផ្គូរផ្គងការស្រាវជ្រាវរបស់សាកវិទ្យាល័យមានចីរភាពពាណិជ្ជកម្មជាមួយវិស័យឯកជនផ្ដោតលើនវានុវត្តន៍។
សិក្ខាសាលានេះក៏ជាការបង្ហាញផងដែរអំពីការចូលរួមជាក់ស្តែងក្នុងវិស័យ STIដែលនឹងឈានដល់ការពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅមុខផ្នែក វិទ្យាសាស្ត្រវាងអាស៊ាន និងសហភាពអឺរ៉ុប”។
ប្រធានគណៈកម្មាធិការអាស៊ានជាតិឥណ្ឌូនេស៊ីទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) លោក Boediastoeti Ontowirjo បានបង្ហាញ ថា សិក្ខាសាលានេះត្រូវបានរំពឹងថានឹងទទួលបានលទ្ធផលជាទស្សនទាន TMH ប្រកបដោយសមិទ្ធលទ្ធភាព និងគួរឱ្យទុកចិត្តបំផុត។ ដូច្នេះ BRIN គឺជា ទីភ្នាក់ងាររដ្ឋាភិបាលតែមួយគត់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលទទួលបន្ទុកផ្នែកស្រាវជ្រាវ និងច្នៃប្រឌិត នឹងបន្តគាំទ្រដល់ការអនុវត្ត និងយុទ្ធសាស្ត្ររបស់ ASEAN TMH។
លោក Seingheng Hul ដែលជាប្រធាន COSTI ប្រចាំកម្ពុជា បានមានប្រសាសន៍បន្ថែមទៀតនៅក្នុងសុន្ទរកថារបស់លោកថា “គំនិតផ្តួចផ្តើម TMHរបស់ អាស៊ាននឹងមិនត្រឹមតែជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកនវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រមូលផ្តុំភាគីពាក់ព័ន្ធមកពីទូទាំងតំបន់អាស៊ានដើម្បី ដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមក្នុងតំបន់ និងឈានដល់ថ្នាក់សកលដោយប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ហេតុ ដូច្នេះ ហើយ ទើបសិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ាន មានសារៈសំខាន់បំផុតក្នុងការកំណត់មូលដ្ឋាន និងទិសដៅត្រឹមត្រូវសម្រាប់គំនិតផ្តួចផ្តើមនេះ។កម្ពុជាប្តេជ្ញា បន្តសហការជាមួយដៃគូ អ្នកចូលរួមចំណែក ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធានាឱ្យមានភាពជោគជ័យក្នុងការបង្កើត និងដំណើរការ ASEAN TMH”៕សរន/ N