ប្រែសម្រួលៈបំណង(ស្ត្រេតថែម,រ៉យទ័រ)៖ មនុស្សយ៉ាងហោចណាស់២២នាក់ រួមមានលោកសង្ឃបីអង្គ ត្រូវបានបាញ់សម្លាប់ក្នុងចម្ងាយជិតៗនៅមីយ៉ាន់ម៉ាកណ្តាលកាលពីសប្តាហ៍មុន នេះបើតាមរបាយការណ៍របស់វេជ្ជបណ្ឌិតនៅក្នុងអ្វីដែលក្រុមប្រឆាំងការគ្រប់គ្រងយោធាចាត់ទុកថាជាការសម្លាប់ជនស៊ីវិលយ៉ាងរង្គាលពីសំណាក់ក្រុមយោធា។
អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា ទាហានរបស់ខ្លួនបានពាក់ព័ន្ធនឹងការប៉ះទង្គិចជាមួយយុទ្ធជនឧទ្ទាមនៅតំបន់ ភីនឡង(Pinlaung)ក្នុងរដ្ឋសានតែមិនប៉ះពាល់ជនស៊ីវិលណាម្នាក់ទេ។
អ្នកនាំពាក្យលោក ហ្សរ មីន ទុន(Zaw Min Tun)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងយោធាជាតិការ៉ែន(KNDF)និងក្រុមឧទ្ទាមមួយទៀតបានចូលក្នុងភូមិណាន នីន(Nan Neint)ក្រោយកងកម្លាំងរដ្ឋាភិបាលបានទៅដល់ដើម្បីផ្តល់សន្តិសុខដល់កងប្រជាការពារប្រជាជនមូលដ្ឋាន។
លោកបាននិយាយថា« នៅពេលក្រុមភេរវករបាញ់សន្ធាប់…អ្នកភូមិខ្លះបានស្លាប់និងរបួស»។
តែអ្នកនាំពាក្យKNDF បាននិយាយថា ទាហានរបស់ខ្លួនបានចូលក្នុងភូមិកាលពីថ្ងៃ១២មីនា និងបានឃើញសាកសពរ៉ាយប៉ាយក្នុងវត្តលោកមួយ។
វីដេអូនិងរូបភាពផ្តល់ដោយKNDFនិងក្រុមឧទ្ទាមមួយទៀតឈ្មោះថាសហភាពបដិវត្តន៍ការ៉ែន(KRU)បានបង្ហាញស្នាមគ្រាប់កាំភ្លើងនៅដងខ្លួននិងក្បាលសាកសពមនុស្ស ហើយនឹងស្នាមប្រហោងនៅជញ្ជាំងព្រះវិហារ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រមិនអាចបញ្ជាក់ប្រភពឯករាជ្យណានិងក៏មិនអាចបញ្ជាក់ថារូបភាពនោះពិតឬមិនពិតបានទេ។
របាយការណ៍ក្រោយការពិនិត្យសាកសពរបស់វេជ្ជបណ្ឌិត យី ហ្សរ(Ye Zaw)ដែលស្ថិតក្នុងរដ្ឋាភិបាលស្រមោលមួយដែលប្រឆាំងនឹងរបបយោធា បាននិយាយថា វាទំនងជាការប្រើកាំភ្លើងស្វ័យប្រវត្តិបាញ់Locals from some 15 villages in #Pinlaung and #Phekon townships on the border of Shan and #Kayah states have been forced to flee their homes due to junta raids since late February. Some villages have populations of tens of thousandsសម្លាប់មនុស្ស២២នាក់ពីចម្ងាយជិត រួមមានលោកសង្ឃនៅគ្រងស្បង់ចីវរបីអង្គផង។
របាយការណ៍បាននិយាយថា«ដោយសារមិនមានឯកសណ្ឋានយោធា មិនមានគ្រាប់និងអាវុធនៅជាមួយសាកសព វាបញ្ជាក់ថាពួកគេជាជនស៊ីវិល។ជនរងគ្រោះត្រូវបានរកឃើញនៅក្នុងបរិវេណវត្តណាននីន។វាជាការសម្លាប់រង្គាលមួយ»។
សូមបញ្ជាក់ថា ការប្រយុទ្ធគ្នាបានឆាបឆេះនៅក្នុងតំបន់នេះអស់យ៉ាងហោចណាស់ពីរសប្តាហ៍មកហើយ ដោយអាគារនិងសំណង់ប្រមាណ១០០បានឆេះនៅក្នុងនិងជុំវិញកន្លែងមានការសម្លាប់រង្គាលនេះ នេះបើតាមរបាយការណ៍សារព័ត៌មានក្នុងស្រុក៕
អ្នកស្រុកនៅភូមិចំនួន១៥ក្នុងទីប្រជុំជនក្នុងរដ្ឋសាននិកាយ៉ា ត្រូវបង្ខំអោយចាកចោលផ្ទះរបស់គេដោយសារតែការវាយប្រហាររបសើយោធាចាប់តាំងពីចុងខែកុម្ភៈ។ការប្រយុទ្ធគ្នាបណ្តាលអោយឆេះផ្ទះ ឆេះអាគារប្រមាណ១០០