ភ្នំពេញ​៖សាលា​អន្តរជាតិ Shrewsbury ភ្នំពេញកំពុង​ពង្រីក​កម្មវិធី​អាហារូបករណ៍​របស់ខ្លួន​ដើម្បី​រួមបញ្ចូល​ផ្នែក​បី​សំខាន់​គឺ​៖ ការសិក្សា សិល្បៈ​សម្តែង និង​កីឡា​។ សាលា​​លំដាប់ថ្នាក់​ចក្រភព​អង់គ្លេស​នេះ​នឹងមាន​កម្មវិធី​សម្តែង​និង​វាយតម្លៃ​សម្រាប់​ការទទួលបាន​អាហារូប ករណ៍​សាលា នៅ​ថ្ងៃទី ០៦ ខែឧសភា សម្រាប់​កុមារ​ដែលមាន​សក្តា​នុពល​ក្នុងការ​ទទួលបាន​អាហារូបករណ៍​នេះ​។ សាលា​គ្រោង​នឹង​បង្កើត​កម្មវិធី​អាហារូបករណ៍​បន្ថែមទៀត​នាពេល​អនាគត ដូច​ជាការ​ផ្តោតលើ​ការអភិវឌ្ឍន៍​ជំនាញ​លើ​មុខវិជ្ជា STEM​។​

​នាយក​គ្រប់គ្រង​សាលា លោក Toby Waterson បាន​ពន្យល់​ពី​កត្តា​ជំរុញ​របស់​សាលា​ក្នុងការ​អនុវត្ត​កម្មវិធី​ទាំងនេះ​ថា​៖«​កម្មវិធី​អាហា រូបករណ៍​នេះ​មាន​គោលបំណង​ផ្គត់ផ្គង់​គុណភាព​នៃ​កម្មវិធី​អប់រំ​ដល់​កុមារ​ដែលមាន​សក្តានុពល​។ សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ​ប្តេជ្ញា​ផ្តល់​ការអប់រំ​ប្រក​ដោយ​គុណភាព​ខ្ពស់ និង​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា ស្រប​ជាមួយនឹង​សាលា​អន្តរជាតិ​ដទៃទៀត​នៅក្នុង​តំបន់​។ ​សាលា​មាន​គោលបំណង​មិន​ត្រឹមតែ​ផ្តល់ជូន​សិស្សានុសិស្ស​នូវ​កម្មវិធី​សិក្សា និង​ឱកាស​នៅ​សាលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ​អភិវឌ្ឍ​ខ្លួន​។ សាលា​ក៏បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ធានាថា ឱកាស​គឺ​បើកចំហ​ដល់​កុមារ​មកពី​គ្រប់​មជ្ឈដ្ឋាន​សង្គម ដោយ​មិន​គិតពី​ជីវភាព​គ្រួសារ​របស់​ពួកគេ​ឡើយ​។​កម្មវិធី​អាហារូបករណ៍​បង្កើត​ភាព​ចម្រុះ​កាន់តែច្រើន​នៅក្នុង​សាលារៀន ដែលមាន​សារៈសំខាន់​កាន់តែខ្លាំង​សម្រាប់​ការ​ជឿនលឿន​និង​សកលភាវូបនីយកម្មរ​បស់​យើង​»។​

​លោក​បន្តថា​៖ « យុវជន​កម្ពុជា​គឺ​ពោរពេញ​ដោយ​ទេពកោសល្យ និង​សមត្ថភាព សូម្បីតែ​មុនពេល​សាលា​របស់​យើង​បើក​យើង​ប្តេជ្ញា​ដើម្បី​កំណ​ត​អត្តសញ្ញាណ​កុមារ​ដែលមាន​ទេពកោសល្យ ដែល​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការអប់រំរបស់Shrewsbury​ហើយ​ជា​លទ្ធផល​​នាំមក​នូវ​ផលប្រយោជន៍​ដល់​ប្រទេស​របស់​ពួកគេ​។ ជាការ​ពិតណាស់ កាលពី​ឆ្នាំមុន​នៅក្នុង​ខែសីហា ក្នុងអំឡុងពេល​ដំណើរ​ការដាក់​ពាក្យសុំ​អាហារូបករណ៍​សាលា​បានផ្តល់​អាហារូបករណ៍​ដល់​កុមារ​ក្នុងស្រុក​ជាច្រើន ដែល​ក្នុងនោះ​មាន​អាហារូបករណ៍​ពាក់កណ្តាល ឬ​ទាំងស្រុង​ចំនួន​ដប់​ប្រាំបួន​។ កុមារ​ទាំងនេះ​មួយចំនួន​កំពុង​សិក្សា និង​ខ្លះ​នឹង​ចូល​សិក្សា​នៅ សាខា​ធំ​របស់​យើង​នៅពេល​វា​បើក​នៅ​ខែ​កញ្ញា ឆ្នាំ ២០២៤ ហើយ​ពួកគេ​មួយចំនួន​ក៏បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​ចុង​សប្តាហ៍​ជាមួយ​ដៃគូ​របស់​យើង​។​»

​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រីក​កម្មវិធី​នេះ សាលា​កំពុងផ្តល់​ឱកាស​ដល់​កុមារ​ដែលមាន​ទេពកោសល្យ​ពិសេស​ក្នុង​វិស័យ​សិល្បៈ​សម្តែង (​រួមទាំង​របាំ ល្ខោន និង​តន្ត្រី​) និង​កីឡា និង​ហែល​ទឹក បន្ថែម​ពីលើ​កម្មវិធី​ដែល​បាន​បង្កើតឡើង​រួចហើយ​។ កម្មវិធី​អាហារូបករណ៍​សិក្សា​នេះ​ជាការ​បោះជំហាន​ទៅមុខ​យ៉ាងសំខាន់​សម្រាប់​សាលា​ក្នុង​ការគាំទ្រ​ទេពកោសល្យ​ចម្រុះ​របស់​សិស្ស​ក៏ដូចជា​ផ្តល់នូវ​ឱកាស​ពិ​សេសមួយ​សម្រាប់​សិស្ស​ដែលមាន​ទេព​កោស​ល្ក្នុ​ង​ការទទួលបាន​ការអប់រំ​លំដាប់​ពិភពលោក ខណៈ​ពេលដែល​ពួកគេ​បន្ត​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ផ្នែក​សិល្បៈ និង​កីឡា​។ ជាមួយនឹង​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អភិវឌ្ឍ​ទេពកោសល្យ​របស់​កុមា​រលើ​មុខវិជ្ជា​ជាច្រើន​ដើម្បីឱ្យ​ពួកគេ​ក្លាយជា​បុគ្គល​ដែលមាន​ជំនាញ​ច្បាស់លាស់​និង​អាច​បន្ត​បង្កើត​ឥទ្ធិពល​វិជ្ជមាន​ក្នុងសង្គម​។

​ដំណើរការ​ជ្រើសរើស​នេះ​គឺ​មិន​គិតថ្លៃ​នោះទេ​ហើយ​បើកចំហរ​សម្រាប់​កុមារ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​។​គ្រួសារ​ដែល​ចាប់អារម្មណ៍​ក្នុង​ការឱ្យ​កូនៗ​ចូលរួម​កម្មវិធី​សម្តែង​និង​វាយតម្លៃ​សម្រាប់​ការទទួលបាន​អាហារូបករណ៍​សាលា នៅ​ថ្ងៃទី ០៦ ខែឧសភា នឹង​ត្រូវដាក់​ពាក្យសុំ​ចុះឈ្មោះ​ដែល​ត្រូវបាន​ពិនិត្យ​ជ្រើសរើស​ដោយ​សាលា​មុនពេល​កម្មវិធី​។ ទម្រង់​ពាក្យសុំ និង​ព័ត៌មាន​អំពី​លក្ខណៈវិនិច្ឆ័យ​នៃ​ការផ្តល់​រង្វាន់​មាន​នៅលើ​គេហទំព័រ និង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​សាលា​ហើយ​ត្រូវដាក់​ពាក្យ​ឱ្យបាន​មុន​ម៉ោង ៥ ល្ងាច ថ្ងៃទី ៣០ ខែមេសា​។

​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ​កំពុងផ្តល់​អាហារូបករណ៍​ពេញលេញ​ប៉ុន្មាន​កន្លែង ដែល​នឹង​នាំ​កុមារ​ឆ្លងកាត់​ផ្នែក​ទាំង​អស់នៃ​សាលា​រហូតដល់​រយៈពេល​សិក្សា​ប្រាំ​មួយឆ្នាំ​។ អាហារូបករណ៍​ពេញលេញ​មួយ​នឹងត្រូវ​បានផ្តល់​ជូន​សម្រាប់​ការបែងចែក​ជា​បី​ប្រភេទ​។ លើសពីនេះ​អាហារូបករណ៍​ជាច្រើន​ទៀត​នឹងត្រូវ​បានផ្តល់​ជូន​តាម​ការ​សំរេចចិត្ត​របស់​នាយក​សាលា និង​ថ្នាក់ដឹកនាំ​សាលា ដែល​នឹង​ផ្តល់​ផល​វិជ្ជមាន​ដល់​កុមារ​មួយចំនួន និង​គ្រួសារ​របស់​ពួកគេ​ផងដែរ​។​

​កម្មវិធីសម្តែងនិងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា គឺជាឱកាសដ៏ល្អសម្រាប់កុមារដែលមានទេពកោសល្យក្នុងប្រទេសកម្ពុជា ដើម្បីទទួលបាន ការ អប់រំលំដាប់ពិភពលោក។ គ្រួសារដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈលីង ភាសាខ្មែរ អង់គ្លេស ចិន ឫ សូមចូលទៅកាន់គេហទំព័ររបស់សាលា ឬទំព័រ Facebook សម្រាប់ព័ត៌មានបន្ថែម៕Phal