ដោយះវណ្ណៈ/ព្រះសីហនុ: បុរសជនជាតិចិនម្នាក់បានស្លាប់ដោយ ធ្លាក់ពីលើសណ្ឋាគារ មួយកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣។

ករណីនេះកើតឡើង នៅសណ្ឋាគា មួយ យីហោ ឡា ជូស ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុង,ខេត្តព្រះសីហនុ កាលពី វេលាថ្ងៃត្រង់

សមត្ថកិច្ចជំនាញបានប្រាប់បណ្តាញផ្សព្វផ្សាយក្នុងស្រុកថា មិនទាន់កំណត់បានថា ករណីនេះជារឿង ធ្លាក់ស្លាប់ដោយចៃដន្យ ក៏ករណីឃាតកម្ម, អត្តឃាត នៅឡើយទេដោយគ្រាន់តែបានឃាត់ខ្លួន ជនជាតិចិន និងជនជាតិខ្មែរ មួយចំនួន យកមក សាកសួរបណ្តោះអាសន្ន ប៉ុណ្ណោះ

ពេលនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត ជាបឋមសិន រីឯសាកសព បានដឹកយកមករក្សាទុកនៅ បន្ទប់ រក្សាសព នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំសាម៉ីស្ថានទូត ប្រគល់ឲ្យក្រុមគ្រួសារ ៕/PC