ដោយ:សុក្ខារិន /ពោធិ៍សាត់: កាលពីថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៤ៈ២៥ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយធ្វើឱ្យបាក់ស្ពានដែកមួយដែលឆ្លងកាត់ស្ទឹង ។
អធិការនគរបាលស្រុកវាលវែងលោកវីរៈសេនីយ៍ឯក.ធាង ឡេង បានឱ្យដឹងទូរសព្ទថា ករណីខាងលើនេះបានកើតឡើងនៅក្នុង ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ករណីនេះបង្កឡើងដោយរថយន្តចិនដឹកថ្មក្លាវ៉ែត បើកបរដោយឈ្មោះ.វី ប៊ុនធឿន. ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន RB ធ្វើផ្លូវជាតិលេខ១០ថ្មី ។ករណីនេះមិនបង្កឱ្យមានរបួសដល់អ្នកបើកបរឬអ្នកដទៃនោះឡើយ ។
លោកអធិការស្រុកវាលវែងបានឱ្យដឹងទៀតថាបច្ចុប្បន្នក្រុមហ៊ុនចិន RB កំពុងយករថយន្តស្ទូចមកស្ទូចរថយន្តបង្កចេញពីស្ពាន ។ចំណែកឯការធ្វើចរាចរណ៍គឺអាចធ្វើទៅបាននៅលើស្ពានថ្មកំពុងសាងសង់ប៉ុន្តែបានតែរថយន្តតូចនិងម៉ូតូតែប៉ុណ្ណោះ៕ P / N