តុលាការ​បង្គាប់​ឲ្យ​ទណ្ឌិត សម រង្ស៊ី ចូល​បំភ្លឺ​ករណី​កាត់​ទឹកដី​ឲ្យ​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា នៅ​ព្រឹក​ថ្ងៃទី​១៣ សីហា

1064
ចែករម្លែក

​ដោយ : ​ស​រិ​ទ្ធ​/ ​ភ្នំពេញ ៖ ទណ្ឌិត​សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ​បាន​ត្រូវ លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រា​ធានី​ភ្នំពេញ ចេញ​ដីកា​មួយទៀត​បង្គាប់​ឱ្យ ចូល​បំភ្លឺ​បទល្មើស​ក្បត់ជាតិ ដែល​ប៉ុនប៉ង​កាត់​ទឹកដី​កម្ពុជា​ឱ្យទៅ​ជនជាតិ​ដទៃ​។​នៅ​សាលាដំបូង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​លោក​សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចោទប្រកាន់​ទណ្ឌិត​សម រង្ស៊ី ក្នុង​សំណុំរឿង​ថ្មី​មួយទៀត​ពីបទ «​ប៉ុនប៉ង​ប្រគល់ឱ្យ​រដ្ឋ​បរទេស​នូវ​ដែនដី​ជាតិ​មួយផ្នែក​» ប្រព្រឹត្តិ​ទៅ​នៅ​រាជធានី​ភ្នំពេញ និង​ទីកន្លែង​ផ្សេងៗ​ទៀត កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ បទល្មើស​ដែលមាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៧ និង​មាត្រា​៤៤០ នៃ​ក្រមព្រហ្មទណ្ឌ​រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រា​ធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​តាម​រូបភាព​ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ​។​

​សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សកម្មជនរ​បស់​ខ្លួន​ទម្លាយ អំពី​អំពើ​ក្បត់ជាតិ​ដោយ​ភ្ជាប់​វីដេអូ​របស់លោក​ចុះ​កិច្ចព្រមព្រៀង ជាសម្ងាត់​ជាមួយ​មេដឹកនាំ​ជនជាតិ​វៀតណាម​ម៉ុង​តា​ញ៉ា កាលពី​ឆ្នាំ​២០១៣ ដើម្បី​ប្រគល់ឱ្យ​ជនជាតិភាគតិច​វៀតណាម​ទាំងនោះ គ្រប់គ្រង​ខេត្ត​ចំនួន​៤ ដោយ​ស្វ័យប្រវត្តិ​បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត នៅ​ឆ្នាំ​២០១៣​។​ ​ខេត្ត​កម្ពុជា​ចំនួន​៤ ដែល​លោក​សម រង្ស៊ី ប៉ុនប៉ង​កាត់​ទៅឲ្យ​ជនជាតិភាគតិច​វៀតណាម​នេះ រួមមាន​៖ ខេត្តរតនគិរី មណ្ឌល​គី​រី ស្ទឹងត្រែង និង​ខេត្តក្រចេះ ជាដើម​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម