​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សហរដ្ឋ​អាម៉េរិក​បាន​បន្ត​ការ​បង្ហោះ​ដ្រូ​ន​ឈ្លបយកការណ៍​លើ​តំបន់​សមុទ្រ​ខ្មៅ​ឡើងវិញ​ក្រោយ​ការ​ធ្លាក់ដ្រូន​ឈ្លប​យកការណ៍​របស់ខ្លួន​មួយ​កាលពី​ថ្ងៃ​អង្គារ​ចំ​ពេល​យន្តហោះ​​ប្រដេញ​រុស្ស៊ី​ស្ទាក់ផ្លូវ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​អាម៉េរិក​ពីរ​នាក់​កាលពី​ថ្ងៃ​សុក្រ​។​

​ពួកគេ​បាន​និយាយថា ដ្រូ​ន​RQ-4 Global Hawk​បាន​ចេញ​បំពេញបេសកកម្ម​ទៅ​កាន់​តំបន់​នោះ​កាលពី​ថ្ងៃ​សុក្រ និង​មន្ត្រី​ម្នាក់​បាន​និយាយថា​វា​ជា​លើកដំបូង​ដែល​មាន​ការ​បង្ហោះ​ដ្រូ​ន​ទៅកាន់​តំបន់​​សមុទ្រ​ខ្មៅ​ចាប់តាំងពី​មាន​ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​អង្គារ​។​

​ក្រុមមន្ត្រី​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​អះអាង​នៅ​សប្តាហ៍​នេះ​ថា ឧបទ្ទវហេតុ​ធ្លាក់ដ្រូន​MQ-9​នោះ​នឹង​មិន​នាំ​អោយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បញ្ឈប់​បេសកកម្ម​ដូច្នេះ​ទេ​។​

​ការ​ស្ទាក់ផ្លូវ​នាំ​អោយ​ធ្លាក់ដ្រូន​របស់​កងទ័ពអាកាស​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ជាហេតុ​ការប្រឈមមុខ​ផ្ទាល់​រវាង​រុស្ស៊ី​និង​អាម៉េរិក​ជា​លើកដំបូង​ចាប់តាំងពី​សង្គ្រាម​អ៊ុយ​ក្រែន​បានចាប់ផ្តើម ដោយ​វា​កាន់តែ​​ធ្វើអោយ​ទំនាក់ទំនង​រវាង​អាម៉េរិក​និង​រុស្ស៊ី​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ទៅ​។​

​រុស្ស៊ី​បាន​បដិសេធ​ការចោទប្រកាន់​របស់​អាម៉េរិកថា​យន្តហោះ​Su-24 របស់​ខ្លួន​បាន​បុកដ្រូន​MQ-9​របស់​អាម៉េរិក​បណ្តាល​អោយ​វា​ដាច់​កង្ហារ​និង​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ខ្មៅ ហើយ​ផ្ទុយទៅវិញ​បន្ទោស​លើ​ដ្រូ​ន​​នោះ​ដែល​ហោះ​«​បត់​ឆែវ​ខ្លាំងពេក​»​បណ្តាល​អោយ​វា​ធ្លាក់​។​

​ក្រសួង​ការពារជាតិ​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ចេញ​វីដេអូ បង្ហាញ​យន្តហោះ​Su-27​មួយ​ហោះ​កៀក​នឹង​ដ្រូ​ន​របស់ខ្លួន​និង​ទម្លាក់​ប្រេង ក្នុង​អ្វី​ដែល​មន្ត្រី​អាម៉េរិក​ថា​ទំនងជា​មាន​បំណង​ធ្វើអោយ​ដ្រូ​ន​ខូច​៕

​អាម៉េរិក​បញ្ជូន ដ្រូ​ន​RQ-4 Global Hawk​ទៅ​កាន់​តំបន់​សមុទ្រ​ខ្មៅ​វិញ​ម្តង​ដោយ​សារ​វា​ហោះ​ចម្ងាយ​ឆ្ងាយ​និង​ក្នុង​រយៈ​កំពង់​ខ្ពស់​និង​អាច​ឈ្លបយកការណ៍​បានល្អ​ផងដែរ​