ឆ្នាំជូត
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ការរស់នៅលោកអ្នកត្រូវចេះរក្សាភាពស្ងប់ស្ងាត់ និងមិនត្រូវយករឿងអ្នកដទៃមកទុកក្នុងចិត្តច្រើនឡើយនាំតែកើតបញ្ហាសៅហ្មងប៉ុណ្ណោះ។
-កិច្ចការងារ៖នៅថ្ងៃនេះមិនថាបញ្ហាប្រាក់កាស និងការងារលោកអ្នកអាចប្រកបដោយជឿនលឿនទៅមុខសន្សឹមៗជានិច្ច។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការចេញធ្វើជំនួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តីលោកអ្នកទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសារទៅរួច។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការអស់សង្ឃឹមព្រោះតែម្នាក់ៗគិតច្រើនតែម្នាក់ឯង៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកគប្បីប្រយ័ត្នប្រយែងបញ្ហារោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។
-កិច្ចការងារ៖ការប្រកបការងារឃើញថា ដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើន ហើយទាល់តែចេះប្រយ័ត្នប្រយែងក្រុមមនុស្សបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហា ប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖នៅថ្ងៃនេះដួងរាសីរបស់លោកអ្នក ខ្ពស់ត្រដែត ម្ល៉ោះហើយផ្តល់ផលល្អក្នុងការបង្កើតកិច្ចការសំខាន់ៗណាមួយពីព្រោះថាតែងនឹងហុចផលមកវិញគ្រាន់គាប់បំណង។
-កិច្ចការងារ៖ការប្រកបការងារមានភាពរលូនល្អគួរសម ពោលគឺពុំមានឧបសគ្គអ្វីចូលមករារាំងបិទបាំងនាំជួបការលំបាកក្នុងការដោះស្រាយនោះឡើយ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃពុំសូវល្អទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់អាចនឹងមានក្រុមមនុស្សចាប់អារម្មណ៍ ហើយបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងងាយឆាប់យល់ចិត្តគ្នាផង៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖នៅថ្ងៃនេះផ្តល់ផលល្អក្នុងការជជែកចរចាឬតថ្លៃក្នុងរឿងអ្វីមួយ។ក្រៅពីនេះក៏ផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ និងការគ្រប់គ្រងបញ្ហាប្រាក់កាសអ្វីមួយផងក៏អាចចាប់ផ្តើមពេលនេះពេញបានផងដែរ។
-កិច្ចការងារ៖ការប្រកបការងារអ្វីតែងផ្តល់ផលល្អ និងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។
-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេពីព្រោះផលល្អៗនឹងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និង ផ្អែមល្ហែមប្រៀបដូចទឹកឃ្មុំ៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ក្នុងថ្ងៃនេះ ផលល្អ និង មិនល្អនៅតែលាយឡំគ្នានៅឡើយ ហើយពិសេសផលមិនល្អហាក់មានច្រើនជាង ធ្វើឱ្យដំណើរជីវិតជួបនូវបញ្ហាប្រទាំងប្រទើស និងមានបញ្ហាឧបសគ្គនៅរារាំងផ្លូវច្រើននៅឡើយគប្បីអត់ធ្មត់បន្តិច។
-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទទួលរងសម្ពាធច្រើនបន្តិច ហើយកិច្ចការងារមួយចំនួនស្រាយមិនចេញទៀតផង។
-ការធ្វើជំនួញ៖អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ក្នុងថ្ងៃនេះបើលោកអ្នកមានអ្វីមួយគ្រោងទុកឬបម្រុងចរចាទៅកាន់ក្រុមមនុស្សកុំសង្ឃឹមពេក ពីព្រោះថាការខកបំណង និងការមិនចុះសម្រុងគ្នានោះឃើញថាមានខ្ពស់ជាងសព្វមួយដង។
-កិច្ចការងារ៖ការប្រកបការងារពុំអាចយកចិត្តឆេវឆាវដាក់មុខបានទេប្រយ័ត្នកើតរឿងរាវធំដោយប្រការណាមួយ។
-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។
–បញ្ហាស្នេហា៖ រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ទាំងស្រ្តីបុរសក្នុងការរស់នៅលោកអ្នកពុំត្រូវនៅស្ងៀមឡើយ ពិសេសត្រូវធ្វើអ្វីថ្មីៗឬរកមធ្យោបាយដោះស្រាយជីវភាពគ្រួសារទើបមានភាពធូរធាជាងនេះ។
-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានលំនឹងល្អ ហើយទោះប្រកបការងារឬបញ្ហាផ្ទាល់ខ្លួនមានសភាពស្ងប់ស្ងាត់ដែរ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថា ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មានទេ។
–បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីមានការចាប់កំហុស និងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួននាំឱ្យកើតភាពរកាំចិត្តបន្តបន្ទាប់៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ទាំងស្រ្តីបុរសដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរលូនល្អ ហើយចង់ធ្វើអ្វីនៅថ្ងៃនេះអាចចាប់ផ្តើមបានហើយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីគាប់ចិត្ត។
-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬចុះកិច្ចសន្យាអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូររាល់ការចេញធ្វើជំនួញតូចធំឃើញថាមានការលូតលាស់ទៅមុខប្រសើរ ហើយបើលោកអ្នកចង់ពឹងពាក់នណារម្នាក់ក៏តែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានការចម្រើនលូតលាស់និងស្រុះស្រួលគ្នាប្រពៃ៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ការរស់នៅថ្ងៃនេះបើមានបញ្ហាអ្វីមួយមិនល្អហើយ ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតពីព្រោះថាអាចនឹងមានរឿងរាវពុំល្អកើតឡើងមួយជាន់ថែមទៀត។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងរាវជាប់កុនដល់អាត្មាខ្លួនវិញ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទដោយប្រការណាមួយ។
–បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖លោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ ហើយយកល្អមិនត្រូវតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសយើងអាក្រក់ឡើយ បើពុំនោះទេនឹងអាចកើតរឿងរាវមិនល្អណាមួយចៀសមិនរួច។
-កិច្ចការងារ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសមិនត្រូវប្រកបកិច្ចការងារណាដែលសំខាន់ពេកដែរពីព្រោះថាផលជាផ្លែផ្កានោះពុំសូវឆ្លើយតបច្រើនទេ។
ការធ្វើជំនួញ៖ការប្រកបជំនួញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។
–បញ្ហាស្នេហា៖-រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការជឿនលឿនទៅមុខទេពិសេសងាយមានជម្លោះវិវាទជាមួយគ្នាទៀតផង៕
ឆ្នាំច
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ថ្ងៃនេះបើធ្វើអ្វីមួយចូរប្រយ័ត្នធ្លាក់ចូលក្នុងឧបាយកលរបស់ក្រុមមនុស្សអមិត្ត ហើយដាច់ខាតមិនត្រូវខឹងច្រឡោតឡើយត្រូវដោះស្រាយតាមសន្តិវិធីទើបប្រសើរ។
-កិច្ចការងារ៖ការប្រកបការងារវិញឃើញថាមិនមានអ្វីប៉ះពាល់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។
–បញ្ហាស្នេហា៖ ស្វាមីប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំកុរ
នៅថ្ងៃនេះរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ថ្ងៃនេះដំណើរជីវិតរីកលូតលាស់គ្រាន់គាប់ប្រសើរ ហើយបើចង់ពឹងពាក់នរណាម្នាក់ក៏តែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។
-កិច្ចការងារ៖ក្រៅពីនេះការប្រកបការងារលោកអ្នកនៅមានរឿងរាវល្អៗគួរឱ្យសប្បាយចិត្តកើតឡើងផងដែរ។
-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពកាក់កបល្អហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាគួរសមមួយចំនួនផង ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕