ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញ៖ នៅថ្ងៃដាក់បញ្ចាំងរឿង «ព្រលឹងល្បុក្កតោ» កាលពីរាត្រីថ្ងៃទី១៦ មីនា នៅរោងភាពយន្ត Prime Samai Square និង Legen Cinema Eden Garden លោកគ្រូតា សាន គីមស៊ាន ជាសាស្ត្រារចារ្យកមាមាស បាននាំក្រុមល្បុក្កតា ជាច្រើនរូប ទៅសម្តែងផ្ទាល់ក្នុង នាមយុទ្ធនាការ «តស់ ហាត់ល្បុក្កតោ នៅរោងកុន»។ កម្មវិធីពញ្ញាក់អារម្មណ៍នេះ មានគោលបំណងបន្ថែម ការយល់ដឹងពី សារៈសំខាន់នៃគុនល្បុក្កតោ សម្រាប់វប្បធម៌ជាតិ និងសុខភាពសាធារណជន។
ទាក់ទងនឹងការៀបចំកម្មវិធីនេះ លោកគ្រូតា សាន គឺមស៊ាន បានមានប្រសាសន៍ថា៖ «ល្បុក្កតោ» មានប្រយោជន៍មិនមែន សម្រាប់តែប្រយុទ្ធ ឬការពារខ្លួនទេ តែក៏ជួយឱ្យរាងកាយយើង មានសុខភាពល្អដែរ។ ដូច្នេះ ខ្ញុំសូមយកឱកាសចាក់រឿង «ព្រលឹងល្បុក្កតោ» ថ្ងៃដំបូង មកបង្ហាញទេពកោសល្យក្បាច់គុន របស់កូនសិស្សខ្ញុំ ជំនាន់ក្រោយ ដល់ទស្សនិកជន តាមរោងភាពយន្ត ដូចនៅទីនេះផ្ទាល់»។
គួរបញ្ជាក់ដែរថា «ព្រលឹងល្បុក្កតោ» កំពុងចាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោង ភាពយន្ត នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ខែមីនា នេះតទៅ។ ចូលរួម ទស្សនា «ព្រលឹងល្បុក្កតា» ដើម្បីរក្សាកេរដំណែលដូនតា និងវប្បធម៌ជាតិខ្មែរ! ៕/V-PC