ដោយៈ health.com.kh

តែជាភេសជ្ជៈដែលគេពេញនិយមផឹកបំផុតបន្ទាប់ពីទឹកនៅជុំវិញពិភពលោក ភេសជ្ជៈដែលមានក្លិនប្រហើរនេះភាគច្រើនធ្វើមកពីស្លឹកនៃ Camellia sinensis ដែលជាប្រភេទរុក្ខជាតិបៃតងនៅតំបន់អាស៊ី ការផឹកតែមានប្រយោជន៍ច្រើនចំពោះសុខភាព រួមបញ្ចូលទាំងការពារកោសិកាក្រហមពីការបំផ្លាញ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងជាដើម ការសិក្សាផ្សេងទៀតក៏បានរកឃើញថាការផឹកតែក៏ជួយឲ្យស្រកទម្ងន់ និងសម្រកក្បាលពោះបានដែរ

. តែបៃតង

តែបៃតងជាតែមួយប្រភេទក្នុងចំណោមតែជាច្រើនប្រភេទដែលមានប្រយោជន៍ច្រើនចំពោះសុខភាព វាក៏ជាតែមួយដែលគេនិយមប្រើសម្រាប់សម្រកទម្ងន់ដែរ ដោយសារតែវាមានជាតិ catechins ច្រើន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ ដែលអាចជួយការធ្វើមេតាប៉ូលីក្នុងរាងកាយ និងបង្កើនការដុតបំផ្លាញជាតិខ្លាំង ជាពិសេសនៅត្រង់ក្បាលពោះតែម្តង

. តែខ្មៅ

តែខ្មៅមានសារធាតុចិញ្ចឹមល្អខុសពីតែបៃតង និងតែ តែវាដូចនឹងតែបៃតង និងពណ៌ ត្រង់ថាវាអាចជួយសម្រកគីឡូបានដូចគ្នា តែខ្មៅសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលគេហៅថា Flavonoid គេស្គាល់ម្យ៉ាងទៀតថាជា polyphenols ដែលជំនួយដល់សុខភាពបានច្រើនដូចជា សម្រកទម្ងន់ជាដើម

. តែអូឡុ

តែអូឡុជាប្រភេទតែបុរាណរបស់ជនជាតិចិន វាមានរសជាតិដូចផ្លែឈើ និងក្លិនក្រអូប ហើយរសជាតិវាខុសពីតែផ្សេង ការសិក្សាបានរកឃើញថាតែអូឡុជួយដល់ការសម្រកគីឡូ ដោយជួយដុតបំផ្លាញជាតិខ្លាញ់ និងជំរុញល្បឿនក្នុងការធ្វើមេតាប៉ូលី

. តែ

តែជាប្រភេទរុក្ខជាតិដែលត្រូវមើលថែទាំខ្លាំងបំផុតពេលវាទើបនឹងដុះ វាមានរសជាតិខុសពីតែផ្សេង វាមានរសជាតិ ឆ្ងាញ់ និងផ្អែមបន្តិច ចំណែកការសិក្សាវិញបានរកឃើញពីអត្ថប្រយោជន៍របស់តែនេះថា ជាតែដែលជួយដល់សុខភាព និងបំផ្លាញកោសិកាមហារីក តែ និងតែបៃតងមានជាតិ catechins ដូចគ្នា ដែលជួយឲ្យស្រកទម្ងន់បានលឿន និងមានប្រសិទ្ធភាព

. តែម៉ាចឆា

តែម៉ាចឆា ត្រូវបានគេស្គាល់ថាជាម្សៅតែ ដែលធ្វើមកពីតែបៃតង តែម៉ាចឆាមានប្រសិទ្ធភាពខ្លាំងក្នុងការសម្រកទម្ងន់ ហើយវាមានប្រសិទ្ធភាពជាងតែបៃតង ដោយសារវាធ្វើឡើងមកខុសគ្នា ម៉ាចឆាមានកាឡូរីតិច ដែល ក្រាមមានតែ កាឡូរីទេ

. តែរមៀត

រមៀតជាគ្រឿងទេសដែលមានពណ៌លឿងល្អ ដែលជួយបន្ថែមពណ៌ឲ្យម្ហូបការី និងមានប្រយោជន៍ច្រើនដល់សុខភាព សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងដ៏សំខាន់ក្នុងគ្រឿងទេសនេះគឺជាសារធាតុ Curcumin ដែលជាសារធាតុប្រឆាំងនឹងរលាក ដែលត្រូវបានគេប្រើក្នុងវេជ្ជសាស្ត្រចិនជាយូរណាស់មកហើយ រមៀតអាចជួយគ្រប់គ្រង់ការឡើងទម្ងន់ មិនឲ្យធាត់ និងព្យាបាលបញ្ហាក្នុងការធ្វើមេប៉ូលី៕/PC