ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជារបស់ចិនកាលពីថ្ងៃសុក្រទី១៧មីនាបានចេញផ្សាយការវិវឌ្ឍវិទ្យាសាស្ត្រក្នុងស្រុកកំពូលទាំង១០ នៃឆ្នាំ ២០២២។
នៅលើកំពូលនៃបញ្ជីគឺសំណង់ក្រោមដីលើភពព្រះអង្គារ ដែលបង្ហាញដោយឧបករណ៍រ៉ាដារបស់យានភពអង្គារ Zhurong។ ការសិក្សានេះមិនត្រឹមតែបង្ហាញពីលក្ខណៈលម្អិតនៃផ្ទៃក្រោមដីនៃភពព្រះអង្គារប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់នូវភស្តុតាងសង្កេតនៃវត្តមានទឹកដែលជួយបំភ្លឺដល់ប្រវត្តិភូមិសាស្ត្រនិងលក្ខខណ្ឌអាកាសធាតុរបស់ភពក្រហមនេះផងដែរ។
ការរកឃើញនៃរលកវិទ្យុសកម្មម្តងហើយម្តងទៀតនិងមានល្បឿនលឿនដោយកែវយឹត FAST គឺជាប់ចំណាត់ថ្នាក់លេខពីរ។ ការរកឃើញនេះបានបង្កើតមូលដ្ឋានគ្រឹះនៃការសង្កេតសម្រាប់ការបង្ហាញប្រភពនៃរលកវិទ្យុអាថ៌កំបាំងផ្សេងៗ។
ចំណាត់ថ្នាក់ទីបីបានទៅគោលការណ៍និងបច្ចេកវិជ្ជាថ្មីសម្រាប់ការបង្កើតអ៊ីដ្រូសែនដោយផ្ទាល់ពីទឹកសមុទ្រ។ វាដោះស្រាយបញ្ហាបច្ចេកទេសដែលបានញាំញីឧស្សាហកម្មជាយូរមកហើយ។
ភាពជឿនលឿនផ្សេងទៀតរួមមាន ការស្រាវជ្រាវលើកូវីដ១៩បំប្លែងខ្លួននិងយន្តការគេចពីភាពស៊ាំ ការបង្កើតអាគុយស្រូបពន្លឺព្រះអាទិត្យដែលមានប្រសិទ្ធភាពខ្ពស់ និងការសំយោគសមាសធាតុសរីរាង្គអេទីឡែនគ្លីកុល (Ethylene Glycol)៕
រូបភាពយាន Zhurong និង កែវយឹត FAST របស់ចិន