ដោយ:បញ្ញាសាស្ត្រ/កំពង់ធំ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសន្ទុក បានថ្លែងថា÷គណបក្សប្រជាជនកម្ពុជាស្វាគមន៍ជានិច្ចចំពោះបងប្អូនដែលស្មគ្រ័ចិត្តចូលមករស់ជាសមាជិកគណបក្សប្រជាជនកម្ពុជាដោយមិនប្រកាន់ពីនិន្នាការអ្វីទាំងអស់។

នេះជាការបញ្ជាក់របស់លោក ស៊ុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុកក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៥៤០រូប របស់គណបក្សប្រជាជនកម្ពុជា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសនេះដែរលោក ស៊ុំ សន្និសិទ្ធ បានចាត់ទុកការចូលរួមរស់ជីវភាពនយោបាយរបស់បងប្អូនទាំង៥៤០រូបជាមួយគណបក្សប្រជាជនកម្ពុជានាឰកាសនេះថា÷ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្នមិនមានគណបក្សនយោបាយណាមួយដែលមាន គោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ ។

លោកបានលើកឡើងដែរថាកន្លងមកនេះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេស សម្ដេច តេជោហ៊ុនសែនប្រធានគណបក្សគឺតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ។ មិនតែប៉ុណ្ណោះនៅគ្រប់កាលះទេសះ ពាក៏ដោយគណបក្សប្រជាជនកម្ពុជា បានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជរៀងរាងរហូតមក ហើយក៏នៅតែបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ជាមួយទៀតដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាព និងភាពសុខសាន្តប្រជាពលរដ្ឋ ។

នៅក្នុងឱកាសនោះដែរលោកប្រធានក្រុមការងារគណបក្សចុះមូល
ដ្ឋានស្រុកសន្ទុកនូវបានចាត់ទុកការចូលរួមរបស់សមាជិក សមាជិកានាពេលនេះ ថាបានផ្តល់នូវយុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ហើយតាមរយះសមាជិកថ្មីបន្ថែមនេះនឹងធ្វើឲ្យកម្លាំងនិងទឹកចិត្តគណបក្សប្រជាជនកម្ពុជាកាន់តែមានកម្លាំងដ៏ធំធេងនឹងធ្វើឲ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រជាជននិងការអភិវឌ្ឍប្រទេសថែមទៀតផង។ជាក់ស្ដែងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រទេសជាតិក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រជាជនកម្ពុជាបានរស់នៅក្នុងសុខសន្តិភាព និងប្រទេសជាតិថែមទាំងមានស្ថិរភាពនយោបាយល្អក្នុងនោះ បានថែរក្សាយ៉ាងគត់មត់ លទ្ធិប្រជាធិបតេយ្យបានយ៉ាងរឹងមាំល្អនិងកំពុងបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ ។ជាមួយនេះដែរក្នុងអំឡុងនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជាបានគ្រប់គ្រងដោយជោគជ័យ រីឯជីវភាពប្រជាជនរក្សាបានលំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់មិនតែប៉ុណ្ណោះ  កិត្យានុភាពរបស់កម្ពុជា ក៏កាន់តែបានលើកកម្ពស់នឹងលេចមុខលេចមាត់កាន់តែច្បាស់ថែមទៀតនៅលើឆាកអន្តរជាតិខណះដែលកម្ពុជា បានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ប្រកបដោយជោគជ័យនោះ៕សរន