រថយន្ត​ដឹក​ដី​បើក​វ៉ា​រថយន្ត​មួយគ្រឿង​មិន​ផុត​បុក​គូទ​បែក​ស្តុ​ប​ម្ខាង​

951
ចែករម្លែក

​ដោយ : សាវ​រក្ស​ / ​ភ្នំពេញ ​៖​ រថយន្ត​ដឹក​ដី​ពេញ​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយ​គ្រឿ​បើក​វ៉ា​រថយន្ត​កាមរី​បា​ឡែ​ន​មិន​ផុត​ជ្រុល​ចង្កូត​ទៅបុក​គូទ​បែក​ស្តុ​ប​ម្ខាង​សំណាងល្អ​មិន​បណ្តាលឱ្យ​អ្នកបើកបរ​រថយន្ត​ទាំ​២​គ្រឿង​រងរបួស​នោះឡើយ​។ គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៨​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ត្រង់ចំណុច​មុខ​វត្ត​អង្គ​ក្រពើ​ក្នុងភូមិ​ត្រពាំងវែង សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​។​

​រថយន្ត​ដឹក​ដី​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៍​ទឹកប្រាក់​លាយ​ខ្មៅ​អត់​ស្លាក​លេខ​។​រីឯ​រថយន្ត​រងគ្រោះ​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៍​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2U-2113​រង​ការខូចខាត​បែក​ស្កុប​ក្រោយ​ផ្នែក​ខាងឆ្វេង​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​មិនបាន​គេ​ស្គាល់​អត្តសញ្ញាណ្ណ​នោះទេ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​បើកដាក់​ចិញ្ចើមផ្លូវ​ដើម្បី​ធ្វើការ​សម្របសម្រួល​គ្នា​មួយ​ជំ​ហ៊ាន​សិន​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម