ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៩ មីនា នេះ ក្រុមបាល់ទាត់នារី U17 របស់កម្ពុជា ត្រូវជួបជាមួយក្រុម U17 សឹង្ហបូរី ដែលធ្វើឡើង នៅកោះអូគីណាវ៉ា ប្រទេសជប៉ុន។
នេះជាការប្រកួតក្នុងព្រឹត្តិការណ៍ Japan-ASEAN U17 Women’s Football Tournament កម្ពុជា ស្ថិតនៅក្រុម ២ ជាមួយឥណ្ឌូណេស៊ី និងសឹង្ហបូរី។ ក្នុងជំនួបដំបូង កាលពីថ្ងៃទី៧ មីនា ជាមួយក្រុមអាយុក្រោម១៧ឆ្នាំ របស់ឥណ្ឌូណេស៊ី កម្ពុជាបានទទួលជ័យជំនះ ២ទល់០។
សម្រាប់ជំនួបទី២ ជាមួយក្រុមសឹង្ហបូរី នាថ្ងៃនេះ ក្រុមកម្ពុជា មានជំនឿចិត្តថា នឹងបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀត។
សូមបញ្ជាក់ថា ក្រុមនារី U17 របស់កម្ពុជា តំណាងដោយក្លិបបាល់ទាត់នារី បឹងកេត៕ V / N