ប្រែសម្រួលៈបំណង(VNEpress)៖ ជប៉ុននិងអាល្លឺម៉ង់បានសន្យាពង្រឹងទំនាក់នទំនងយោធាអោយកាន់តែជិតស្និទ្ធឡើងព្រមទាំងបង្កើនកិច្ចសហការលើខ្សែសង្វាក់ផ្គត់ផ្គង់ចំរុះ នៅពេលអធិកាបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល(Olaf Scholz)ធ្វើទស្សនកិច្ចទីក្រុងតូក្យូកាលពីថ្ងៃសៅរ៍ទី១៨មីនា។
លោកសូលបានស្ថិតនៅជប៉ុនជាលើកទីពីរក្នុងរយៈពេលមិនដល់មួយឆ្នាំផង និងវាកើតឡើងចំពេលរដ្ឋមន្ត្រីប្រាំមួយរូបនៃប្រទេសទាំងពីរជួបប្រជុំរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលចំពេលរដ្ឋាភិបាលទីក្រុងប៊ែរឡាំងសម្លឹងរកឳកាសធ្វើការជាមួយជប៉ុនដើម្បីបង្កើនឈ្មោះអាល្លឺម៉ង់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅមុនជំនួបកំពូលG7នៅជប៉ុននៅខែឧសភា។
លទ្ធជាក់លាក់មួយចំនួនត្រូវបានបញ្ចេញដោយមេដឹកនាំប្រទេសទាំងពីរ តែលោកសូលនិងនាយករដ្ឋមន្ត្រី ហ្វ៊ុយមីអុ គីស៊ីដាបានសង្កត់ធ្ងន់លើការពង្រឹងនិងធ្វើពិពិធម្មខ្សែសង្វាក់ផលិតកម្មដែលប៉ះពាល់គ្រប់យ៉ាងដោយសារតែជំងឺឆ្លងនិងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោកគីស៊ីដា បាននិយាយថា« ក្នុងការសន្ទនារបស់យើងអំពីសន្តិសុខសេដ្ឋកិច្ច យើងបានពិភាក្សាអំពីការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់»។
លោកបានបន្តថា ប្រទេសទាំងពីរចង់ពង្រឹង«ឥទ្ថិពលរបស់គេនៅក្នុងវិស័យយុទ្ធសាស្ត្រ រួមមានប្រភពធនធានរ៉ែ បន្ទះឈីប អាគុយនិងចែករំលែកមេរៀនអនុវត្តល្អៗសំរាប់ដោះស្រាយហានិភ័យ»។
រងគ្រោះពីការពឹងលើថាមពលរបស់រុស្ស៊ីចាប់តាំងពីរដ្ឋាភិបាលទីក្រុងស្គូបើកប្រតិបត្តិការយោធាចូលអ៊ុយក្រែន អាល្លឺម៉ង់បាននិងកំពុងតស៊ូនឹងការងាកចេញពីការពឹងលើសេដ្ឋកិច្ចអ្នកដទៃ ជាពិសេសចិន។ប្រទេសនេះក៏ព្យាយាមទាក់ទងបណ្តាប្រទេសអាស៊ី រួមមានជប៉ុន ឥណ្ឌូនេស៊ីនិងឥណ្ឌា នៅពេលខ្លួនព្យាយាមធ្វើពិពិធកម្ម(ធ្វើអោយមានច្រើនបែបផ្សេងគ្នា)ការផ្គត់ផ្គង់និងការនាំចេញផងដែរ។
លោកសូលបាននិយាយថា ទំនាក់ទំនងជាមួយជប៉ុនត្រូវបានដំឡើងដល់កំរិតថ្មីមួយនៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃសៅរ៍ និងថាប្រទេសទាំងពីរចង់រៀនពីមេរៀនត្រឹមត្រូវចេញពីឯករាជ្យភាពសេដ្ឋកិច្ចចេញពីការអនុវត្តក្នុងអំឡុងពេលពិភពលោកជួបការរំខានដោយសារកូវីដ១៩និងសង្គ្រាមនៅអ៊ុយក្រែន។
លោកគីស៊ីដា បាននិយាយថា សង្គ្រាមនៅអ៊ុយក្រែនបានធ្វើអោយពួកយើងយល់ថា វាសំខាន់ដែលជប៉ុននិងអាល្លឺម៉ង់ត្រូវបង្កើនកិច្ចសហការសន្តិសុខ។
សេចក្តីថ្លែងការណ៍មួយចេញដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ បាននិយាយថា ពួកគេនឹងធ្វើការរួមគ្នាលើការដាក់ពង្រាយថ្មីដោយយោធាអាល្លឺម៉ង់នៅក្នុងតំបន់ ព្រមទាំងសមយុទ្ធរួមគ្នាផងដែរ។ពួកគេក៏បានសន្យាបង្កើតក្របខ័ណ្ឌច្បាប់មួយដើម្បីសម្រួលសកម្មភាពយោធារួមគ្នា។
លោកសូលបាននិយាយថា យោធាអាល្លឺម៉ង់នឹងមកធ្វើទស្សនកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកនៅប៉ុន្មានឆ្នាំខាងមុខ។
សូមបញ្ជាក់ថា យន្តហោះប្រយុទ្ធអាល្លឺម៉ង់និងជប៉ុនបានធ្វើសមយុទ្ធរួមគ្នានៅជប៉ុនកាលពីខែកញ្ញាឆ្នាំមុន៕
អធិកាបតីអាល្លឺម៉ង អូឡាហ្វ សូល ចាប់រលាក់ដៃនាយករដ្ឋមន្ត្រីជប៉ុនក្នុងជំនួបនៅទីក្រុងតូក្យូកាលពីថ្ងៃ១៨មីនា