ប្រែសម្រួលៈបំណង(VNExpress,Straitstimes)៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានធ្វើទស្សនកិច្ចការងារដ៏ភ្ញាក់ផ្អើលមួយនៅទីក្រុងម៉ារីអ៊ូប៉ូលក្នុងតំបន់ដូណិតសខ៍ ដែលកម្លាំងរុស្ស៊ីបានវាយកាន់កាប់ចាប់តាំងពីខែឧសភាឆ្នាំមុន នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃអាទិត្យទី១៩មីនា។
ទីភ្នាក់ងារសារព័ត៌មានតាស(TASS)បាននិយាយយោងតាមវិមានក្រឹមឡាំងដែលថា លោកពីទីនបានទៅដលើទីក្រុងម៉ារីអ៊ូប៉ូលតាមឧទ្ធម្ភាគចក្រ និងថាលោកបានបើករថយន្តកាត់សង្កាត់ជាច្រើនក្នុងទីក្រុងភាគខាងត្បូងអ៊ុយក្រែននេះ ដោយបានឈប់និងនិយាយជាមួយអ្នកស្រុកថែមទៀត។
លោកពូទីន កាលពីថ្ងៃសៅរ៍បានទៅធ្វើទស្សនកិច្ចតំបន់គ្រីម៉េ សំរាប់អ្វីដែលមន្ត្រីអាម៉េរិកហៅថាពិធីបង្រួបបង្រួមទឹកដី នៅរយៈពេលប្រាំបួនឆ្នាំបន្ទាប់ពីរុស្ស៊ីដាក់ទឹកដីអ៊ុយក្រែនមួយនេះជាឧបសម្ពន្ធរបស់ខ្លួន។
ដំណើររបស់លោករួមមានការចូលរួមបើកសាលាវិចិត្រសិល្បៈកុមារមួយនិងការទៅមើលមណ្ឌលកុមារ។វាកើតឡើងតែមួយថ្ងៃក្រោយពីតុលាការឧក្រិដ្ឋកម្មអន្តរជាតICCចេញដីកាចាប់ខ្លួនលោកចំពោះឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន៕
ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន និងអភិបាលក្រុងសេវ៉ាស្តូប៉ូល(Sevastopol)ទស្សនកិច្ចសារមន្ទីរនិងមជ្ឈមណ្ឌលសិប្បកម្មមួយនៅក្រុងសេវ៉ាស្តូប៉ូលក្នុងតំបន់គ្រីម៉េកាលពីថ្ងៃ១៨មីនា
ពូទីនធ្វើទស្សនកិច្ចគ្រីម៉េដើម្បីកត់សំគាល់ខួប៩ឆ្នាំនៃការបង្រួបបង្រួមជាមួយរុស្ស៊ី