ប្រែសម្រួលៈបំណង(HE NATION/ASIA NEWS NETWORK)៖ ស្រុកជាច្រើនក្នុងខេត្តឈៀងម៉ៃនៅថៃខាងជើងបានជួបព្យុះ និងការធ្លាក់ភ្លៀងជាមួយនឹងដុំព្រិលកាលពីថ្ងៃសៅរ៍ ដោយបង្កការខូចខាតទ្រព្យសម្បត្តិ រំលំបង្គោលភ្លើង ដើមឈើនិងផ្ទាំងឃោសនាពាណិជ្ជកម្ម។
ឧទ្យានជាតិមួយរងការវាយប្រហារខ្លាំងបំផុត ដោយមនុស្ស៥៥គ្រួសារនៅទីនោះរងផលប៉ះពាល់ផ្ទាល់។តំបន់ជាច្រើនក្នុងខេត្តក៏ជួបការដាច់ភ្លើង។
អភិបាលខេត្តឈៀងម៉ៃ បានណែនាំអោយបណ្តាទីភ្នាក់ងារមូលដ្ឋានបង្កើតមជ្ឈមណ្ឌលបញ្ជាការមួយនិងជម្រកនៅវត្តឡាងកាក្នុងស្រុកមឿង(Muang)ដើម្បីមន្ត្រីមូលដ្ឋានអាចចែកស្បៀង ទឹកនិងរបស់របរចាំបាច់ផ្សេងដល់ជនរងផលប៉ះពាល់។
យោងតាមនាយកដ្ឋានឧតុនិយមថៃ ខ្យល់ខ្លាំងនិងព្យុះភ្លៀងត្រូវរំពឹងថានឹងបន្តវាយប្រហារថៃខាងជើង ឦសាននិងតំបន់កណ្តាលនៅថ្ងៃអាទិត្យនេះ។នាយកដ្ឋានបានណែនាំអោយប្រជាជននៅក្នុងផ្ទះនិងនៅឆ្ងាយពីដើមឈើធំៗ នៅឆ្ងាយពីផ្ទាំងឃោសនាពាណិជ្ជកម្មមិនមាំទាំ…នៅពេលកសិកររកវិធីការពារផលដំណាំរបស់គេ៕
ព្យុះព្រិលនៅឈៀងម៉ៃកាលពីថ្ងៃសៅរ៍ បង្កការខូចខាតផ្ទះ រំលំបង្គោលភ្លើង ដើមឈើនិងផ្ទាំងឃោសនា