ដោយៈ យោធិន / កំពង់ស្ពឺៈ សិក្ខាកាមហ្វឹកហ្វឺន វគ្គបណ្តុះបណ្តាល ជំនាញបោស សម្អាតមីនមនុស្សធម៌ ទទួលបានអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញ ដែលមានរយៈពេល ១០ សប្តាហ៍ (៩ខែមករា-១៧ខែមីនា ឆ្នាំ២០២៣) នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងវិលត្រឡប់ទៅកាន់សាមីអង្គភាពវិញ កាលពីអំឡុងចុងសប្តាហ៍ ខែមីនា ឆ្នាំ២០២៣ ។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលត្រូវបានផ្ទេរប្រគល់ តាមរយៈនាយឧត្តមឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជូនដល់សិក្ខាកាម បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ រួមមាន រថយន្តធំ ចំនួន១គ្រឿង រថយន្តពេទ្យ ១គ្រឿង រថយន្ត Ford ៣គ្រឿង សម្ភារៈបោសសម្អាតមីន និងវិទ្យុទាក់ ទងមួយចំនួនទៀត។

ចំណែកបញ្ជាការដ្ឋានកងទ័ពជើងទឹក ទទួលបានរថយន្តធំ ១គ្រឿង រថយន្តពេទ្យ ១គ្រឿង រថយន្ត Ford ១គ្រឿង សម្ភារៈបោសសម្អាតមីន និងវិទ្យុទាក់ទង ផងដែរ៕ V / N