ដោយ៖ រ៉ាម៉រាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី១៩ មីនា ២០២៣ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានជាថ្មីទៀត ពាក់ព័ន្ធនឹងការតវ៉ាបិទផ្លូវ នៅសង្កាត់ស្ពានថ្មខណ្ឌដង្កោ ជាវិវាទរវាងអ្នកលក់ និងអ្នកទិញផ្ទះ នៅបុរី វីអាយភី (VIP) នៅពេលដែលរដ្ឋបាលរាជធានីភ្នំពេញ ខិតខំសម្របសម្រួលក្រៅប្រព័ន្ធ តុលាការ ចំពោះភាគីទាំងសងខាងក្តី។ តែភាគីពាក់ព័ន្ធនៅតែមិនព្រមទទួលយកការ សម្របសម្រួលរបស់ រដ្ឋបាលរាជធានីភ្នំពេញដោយបងប្អូនជ្រេីសរេីសយក ការបិទផ្លូវ សាធារណៈ គឺយកផ្លូវសាធារណៈ ធ្វេីជាចំណាប់ខ្មាំង។
រដ្ឋបាលរាជធានីភ្នំពេញទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធ ទទួលយកដំណោះស្រាយ ឈ្នះឈ្នះទាំងអស់គ្នា និងជៀសវាងការយកផ្លូវសាធារណៈ ធ្វេីជាចំណាប់ខ្មាំង៕ V / N
សូមអានសេចក្ដីប្រកាសព័ត៌មាន ដូចខាងក្រោម៖