ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ខែមីនាឆ្នាំ២០២៣ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជានឹងអញ្ជើញជាអធិ បតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ដល់ឆ្នាំ២០២៧។ ពិធីនេះនឹងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកិច្ចដំណើរការនៃការកែលម្អប្រព័ន្ធគ្រប់គ្រងថវិកាជាតិទាំងមូលដើម្បីផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើធាតុចូល និងមជ្ឍការឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើសមិទ្ធកម្មឬលទ្ធផលនិងវិមជ្ឈការដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់ថាសម្រេចឱ្យបាននៅឆ្នាំ២០២៥។កម្មវិធីនេះផ្តោតសារៈ សំខាន់លើការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងចំណាយនៃថវិកាជាតិ រួមទាំងការស្វែងរកថវិកា ការវិភាជថវិកានិងការប្រើ ប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពដើម្បីជាគុណប្រយោជន៍ដល់ការគាំទ្រដំ ណើរការអនុវត្តគោលនយោបាយតាមវិស័យនិងគោលបំណងគោលនយោបាយ/ យុទ្ធសាស្រ្តរបស់ក្រសួង-ស្ថាប័ន ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្រ្ត ចតុកោណនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ ក្នុងន័យនេះ ការកែទម្រង់ប្រព័ន្ធថវិកាគឺជាស្នូល នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលជាលក្ខណ្ឌចាំបាច់ និងមិនអាចខ្វះបានសម្រាប់ថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ធានាភាពធននៃសេដ្ឋកិច្ចនិងជាឃ្នាស់ នៃសេដ្ឋកិច្ចតាមគោលដៅសមិទ្ធកម្មដែលត្រូវបានកំណត់ដោយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៤ ជា០៤ដំណាក់កាលដូចខាងក្រោម៖

ដំណាក់កាលទី១៖ “ភាពជឿទុកចិត្តនៃថវិកា”ចាប់ពីឆ្នាំ២០០៤-២០០៨ សំដៅពង្រឹងការគ្រប់គ្រងចំណូលនិងការប្រមូលចំណូលការគ្រប់គ្រងសាច់ប្រាក់និងគណនីទោលរត នាគារ។ ជាលទ្ធផលបានបញ្ចប់នូវស្ថានភាពកង្វះសាច់ប្រាក់ដ៏រ៉ាំរ៉ៃ មកជាអតិរេកសាច់ប្រាក់ តាមរយៈការលុបបំបាត់ទាំងស្រុងនូវបំណុលកកស្ទះនៅរតនាគារ​ជាតិដែលជា ហេតុធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយបាននូវការបើកប្រាក់បៀវត្សទៀងទាត់និងទាន់ពេលវេលាជូនមន្ត្រីរាជការ។ ការបង្កើតគណនេយ្យទោលនៅរតនាគារជាតិដែល ជាការប្រមូលផ្តុំគណនី​ទាំងអស់របស់រាជរដ្ឋាភិបាលបានក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់បោះជំហានទៅរកដំណាក់កាលទី ២។

ដំណាក់កាលទី២៖“គណនេយ្យភាពហិរញ្ញវត្ថុ”ចាប់ពីឆ្នាំ២០០៩-២០១៥សំដៅកែលម្អជាបឋមផែ្នកត្រួតពិនិត្យផ្ទៃក្នុង និងធ្វើឲ្យអ្នកគ្រប់គ្រងថវិកាមានគណ នេយ្យភាពព្រម ទាំងបានកែលម្អជាច្រើនលើនីតិវិធីអនុវត្តថវិកាតាមរយៈការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ថវិកាថ្មី ប្លង់គណនីថ្មី អង្គភាពថវិកានិងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (FMIS) ។

ដំណាក់កាលទី៣៖ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”ចាប់ពីឆ្នាំ២០១៦-២០២០ក្នុងគោលបំណងផ្លាស់ប្តូជាបណ្តើរៗនូវប្រព័ន្ធគ្រប់គ្រងដែលផ្អែក លើធាតុចូលនិង មជ្ឈការឆ្ពោះទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផលឬសមិទ្ធកម្ម និងវិមជ្ឈការ តាមរយៈការពង្រឹង និងពង្រីកការអនុវត្តផែនការយុទ្ធសាស្រ្តថវិកាការអនុវត្តថវិកាកម្មវិធី និង ការអនុវត្តអង្គភាពថវិកា។ ដំណាក់កាលទី៣នេះត្រូវបានពន្យាពេល២ឆ្នាំ (២០២១-២០២២)ដើម្បីបញ្ចប់ការងារ សេស សល់ពីដំណាក់កាលទី១ ទី២ និងទី៣។ ដំណាក់កាលអន្តរ កាលឆ្ពោះទៅដំណាក់​កាលទី៤ ត្រូវបានឱ្យឈ្មោះថាដំណាក់កាលទី៣ បូក២ ដែលមានគោលដៅសំខាន់ឆ្ពោះទៅកសាងនូវលក្ខណ្ឌចាំបាច់ទាំងឡាយដើម្បីឈានទៅដាក់​​​ឱ្យអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធិកម្មដែលជាគន្លឹះក្នុងការកសាង “វប្បធម៌សមិទ្ធកម្ម”ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល។

ដំណាក់កាលទី៤៖ “គណនេយ្យភាពសមិទ្ធកម្ម”គ្រោងអនុវត្តចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៧ក្នុងគោលបំណងសម្រេចឱ្យបានជាមូលដ្ឋាននូវគណនេយ្យភា ពសមិទ្ធកម្មដែល ជាលទ្ធផលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល៕