រដ្ឋបាលខេត្ត​ស្វាយ​ចាប់ផ្តើម​ដំណើរការ​សាងសង់​ច្រាំងទន្លេ​វ៉ៃ​គោ​ទុកជា​ចំណងដៃ​ថ្មី​មួយទៀត​សម្រាប់​អ្នក​ស្វាយរៀង​

1002
ចែករម្លែក

ដោយ : វ៉ៃកូ/ ​ខេត្តស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​នា​ព្រឹក​ថ្ងៃ​ចន្ទ ០៤​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​អ​ញ្ជើ​​ញ ជា​អ​ធិ​បតី​នៅ​ក្នុ​​ង ពិ​​ធី​បញ្ចុះបឋមសិលា​សាង សង់ ច្រាំងទន្លេ​វ៉ៃ​គោ

​ផ្នែក​ខាងលិច (​ទំនប់​តា​ណេង​) ស្ថិតនៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ។​នៅក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព តំណាង​កងកម្លាំង លោក​អភិបាលក្រុង​ស្វាយរៀង និង​មន្ត្រី​ពាក់ព័ន្ធ ជា​ច្រើ​នរូ​​ប​ទៀត​។

​សូមបញ្ជាក់ថា ច្រាំងទន្លេ​ដែល​ត្រូវ​ស្ថាបនា​ពេលនេះ មាន​ប្រវែង ៩៧៥​ម៉ែត្រ នឹងមាន​រៀបចំ​ក្រាល​ការ៉ូឡា សួនច្បារ ដាំ​ដើមឈើ​លម្អ កន្លែង​ហាត់ប្រាណ ព្រមទាំង​មាន​រៀបចំ​វេទិកា​សម្រាប់​ប្រារព្ធ​ពិធី​ប្រណាំងទូក ហើយ​ការអភិវឌ្ឍ និង​កែលម្អ​ច្រាំងទន្លេ​វ៉ៃ​គោ​នេះ គឺជា​គម្រោង​ផែនការ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខេត្ត ក្នុង​គោលបំណង​លើកកម្ពស់​សោភ័ណភាព​ក្នុង​ក្រុង និង​បង្កើត​នូវ​លំហ​ទីក្រុង​បៃតង​សម្រាប់​ជាទី​កម្សាន្ត លំហែ​អារម្មណ៍ និង​ហាត់​កីឡា ដែលជា​ផ្នែក​មួយ​ចូលរួមចំណែក​ក្នុង​កិច្ច​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ហើយក៏​ជា​សំណង់​ប្រ​ត្តិ​សាស្ត្រ​សំរាប់​ខេត្តស្វាយរៀង​ផងដែរ ។

​ចំពោះ​គម្រោង​អភិវឌ្ឍ​នេះ រដ្ឋបាលខេត្ត សង្ឃឹម​ជឿជាក់​យ៉ាង​មុត​ថា បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ស្វាយរៀង នឹង​អបអរសាទរ​ទទួលយក​សមិទ្ធ​ថ្មី​ដែលជា​ប្រយោជន៍​រួម​នេះ ដោយ​ក្ដី​រីករាយ ៕ B

ទីតាំងផ្សាយពាណិជ្ជកម្ម