ឥណ្ឌូនេស៊ី​បាញ់សម្លាប់​ភេរ​វករ​៣​នាក់​

3335
ចែករម្លែក

​ភេរវ​ករ​បីនាក់​ត្រូវបាន​សម្លាប់​និង​ម្នាក់​បាន​រត់គេចខ្លួន​ក្រោយ​ប៉ូលិស​ឆ្មក់​ចូល​ឆែកឆេរ​នៅ​ក្រុង​យុក​យ៉ា​កាតា ខណៈ​ឥណ្ឌូនេស៊ី​បង្កើន​ការបង្ក្រាប​របស់ខ្លួន​លើ​សកម្មភាព​​របស់​ពួក​សកម្មប្រយុទ្ធ​។​

​ក្នុងការ​វាយប្រហារ​កា​លពី​រសៀល​ថ្ងៃ​សៅរ៍ នៅ​ខេត្ត​ចា​វ៉ា​កណ្តាល ប៉ូលិស​បាន​តាម​ពីក្រោយ​ភេរ​វករ​៤​នាក់​ដែល​ជិះ​លើ​ម៉ូតូ​ចំនួន​២​គ្រឿង នៅពេល​ពួកគេ​២​នាក់​វាយ​​ប្រហារ​លើ​ប៉ូលិស​ដោយ​ប្រើ​កាំបិត​។​

​បីនាក់​នៃ​បុរស​ទាំងនេះ​នៅ​ទីបំផុត​ត្រូវបាន​បាញ់សម្លាប់ និង​ជន​ទី​៤​បាន​ភៀសខ្លួន​ទៅកាន់​តំបន់​ប្រជាជន​រស់នៅ​។​

​អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​” ពួកគេ​បង្ក​គ្រោះថ្នាក់​ដល់​ប៉ូលិស​និង​ប្រជាជន​នៅ​កន្លែងកើតហេតុ​។​យើង​មិនមាន​ជំរើស​អ្វី​ក្រៅពី​ការពារ​ខ្លួន​ដែល​​នាំ​ដល់​ការសម្លាប់​ភេរ​វករ​៣​នាក់​”​។​

​ប្រតិបត្តិការ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ការចាប់ខ្លួន​ជន​សមគំនិត​ភេរ​វករ​២​នាក់​កាលពី​ថ្ងៃ​ពុធ​នៅ​សង្កាត់​ជាយក្រុង​យុក​យ៉ា​កាតា​។​

​នៅក្នុង​ឧបទ្ទវហេតុ​ដាច់ដោយឡែក​មួយ​កាលពី​ថ្ងៃអាទិត្យ បុរស​ម្នាក់​និង​ប្រពន្ធ​បាន​វាយប្រហារ​ស្នាក់ការ​ប៉ូលិស​មួយ​នៅ​ចា​វ៉ា​ខាងលិច​។​ពួកគេ​ជិះ​ម៉ូតូ​ចូល​ស្នាក់ការ​ប៉ូ​​លិ​ស មុន​បោះ​គ្រឿងផ្ទុះ​មួយ​ឆ្ពោះទៅកាន់​ប៉ូលិស​។​គ្រាប់​មិនបាន​ផ្ទុះ ប្តី​ប្រពន្ធ​ទាំងពីរ​ក៏ត្រូវ​បាន​ចាប់ខ្លួន​។​

​ឥណ្ឌូនេស៊ី​បាននិងកំពុង​ប្រយុទ្ធ​នឹង​កំណើន​នៃ​រ៉ាឌីកាល់​និយម​ដែល​បាន​រីក​រាលដាល​តាមរយៈ​សាលា​អាហារូបករណ៍​អ៊ីស្លាម​និង​ព្រះវិហារ​ដែល​គ្រប់គ្រង​ដោយ​ពួក​បព្វ​​ជិត​ដែល​ប្រកាន់​មនោគមវិជ្ជា​សកម្មប្រយុទ្ធ​។​បណ្តាញ​សកម្មប្រយុទ្ធ​បាន​ផ្តោតលើ​ជនក្រីក្រ​ជាមួយនឹង​ការសន្យា​អំពី​ជីវិត​បរលោក​ដ៏​មាន​សុភមង្គល​មួយ​ក្រោយពី​ការតស៊ូ​រាល់ថ្ងៃ​របស់គេ​ខណៈ​ខ្លះ​បង្កើតជា​ក្រុម​សម្ងាត់​និង​ខ្លះទៀត​សកម្ម​នៅក្នុង​អំពើ​ភេរវកម្ម​។​

​កាលពី​ខែឧសភា ប៉ូលិស​៥​នាក់​និង​អ្នកទោស​ម្នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រឈមមុខ​ដា​ក់​គ្នា​មួយ​ពាក់ព័ន្ធ​អ្នកទោស​ជាង​១៥០​នាក់​នៅ​ជំរំ​ឃុំឃាំង​មួយ​នៅ​ចម្ងាយ​២៥​គីឡូម៉ែត្រ​ពី​ក្រុង​ហ្សា​ការ​តា​។​ពួក​អ្នកទោស​ដែល​ធ្វើ​កុបកម្ម អ្នកគាំទ្រ​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី បាន​ចាប់​ប៉ូលិស​ជា​ចំណាប់ខ្មាំង​ក្នុងអំឡុង​ការកាន់កាប់​គុក​អស់​៣៦​ម៉ោង​​ដោយ​បានធ្វើ​ទារុណកម្ម​និង​សម្លាប់​ពួកគេ​៥​នាក់​។​

​ការប្រឈមមុខគ្នា​បានចាប់ផ្តើម​នៅ​យប់​ថ្ងៃ​៨​ឧសភា និង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​១០​ឧសភា ក្រោយ​ប៉ូលិស​វាយ​សំរុកចូល​។​

​នៅ​ថ្ងៃ​១៣​ឧសភា គ្រួសារ​មួយ​មាន​គ្នា​៦​នាក់ ដែល​ប៉ូលិស​និយាយថា​ជា​ក្រុម​ភេរវកម្ម​លាក់ខ្លួន បានធ្វើការ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រះវិហារ​៣​នៅ​ក្រុង​ស៊ូ​រ៉ា​បា​យ៉ា ក្នុង​ខេត្ត​ចា​វ៉ា​​ខាងកើត​។​ការ​បំផ្ទុះ​នេះ​កើតឡើង​ក្រោយ​ការវាយប្រហារ​នៅ​ស្នាក់ការ​ប៉ូលិស​នៅ​ស៊ូ​រ៉ា​បា​យ៉ា​និង​ខេត្ត​រី​អាវ​។​

​ចាប់តាំងពី​ឧបទ្ទវហេតុ​នៅ​ប្រ៊ី​មុ​ប ជន​សកម្មប្រយុទ្ធ​ជាង​១៣០​នាក់​ត្រូវបាន​ចាប់ខ្លួន ឬ​សម្លាប់​ដោយ​ប្រតិបត្តិការ​ប៉ូលិស​៕​ដោយ​៖​វាសនា​

ប៉ូលិស​និង​ជនសង្ស័យ​ជា​ភេរវ​ករ​ក្រោយ​ជន​សកម្មប្រយុទ្ធ​៣​នាក់​ត្រូវបាន​សម្លាប់​នៅ​យុក​យ៉ា​កាតា​កាលពី​ថ្ងៃ​សៅរ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម