ទូត​កម្ពុ​ជាប្រចាំ​កូរ៉េខាងត្បូង​បាន​ចុះ​ផ្ដល់​សេវា​បន្ដ​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥតគិតថ្លៃ​ជូន​ពលក​ខ្មែរ​បាន​១៦០​នាក់​

890
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃអាទិត្យ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​បាន​ដឹកនាំ​សហការី សហការ​ជាមួយ អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ​ប្រចាំ​ទីក្រុង​ថេ​ហ្គូ ចុះ​ផ្ដល់​សេវា​បន្ដ​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥតគិតថ្លៃ បាន​ចំនួន ១៦០​នាក់​។​
​លោក ឡុង ឌី​ម៉​ង់ បានឱ្យដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ព្រឹក​ថ្ងៃ​១៦ ខែកក្កដា​នេះ​ថា​ អនុវត្តន៍​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​យន្ដការ​បង្ខិត​សេវា​ឱ្យ​គៀក​ជិត និង​មាន​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ ចូលរួម​កាត់បន្ថយ​ចំណាយ និង​ពេលវេលា​របស់​បងប្អូន នៅ​ថ្ងៃអាទិត្យ​ទី​១៥ ខែកក្កដា  នេះ​លោក បាន​ដឹកនាំ​សហការី សហការ​ជាមួយ អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ​ប្រចាំ​ទីក្រុង​ថេ​ហ្គូ ចុះ​ផ្ដល់​សេវា​បន្ដ​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥតគិតថ្លៃ ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ការងារ និង​ផ្សព្វផ្សាយ​កម្មវិធី​វិលត្រឡប់​វិញ​ក្រោយ​ចប់​អាណត្តិ​ការងារ នៅ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ​ប្រចាំ​ទីក្រុង​ថេ​ហ្គូ​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន ១៦០​នាក់​។
​ក្នុងនោះ​លោក​ទូត​បាន​បញ្ជាក់ទៀតថា​៖ ក្រុមការងារ​ស្ថានទូត​ពិតជា​ពេញ​ចិត្តនឹង​បំពេញការងារ​ដើម្បី​បំរើ​ផលប្រយោជន៍​ជូន​បងប្អូន​ខ្មែរ​ជានិច្ច បើទោះបី​នៅក្នុង​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍​ក៏ដោយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម