ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្ងៃទី២០ មីនានេះ ក្រុមបាល់ទាត់នារី អាយុក្រោម ១៧ឆ្នាំ (U17) កម្ពុជា ជួបប្រកួតជាមួយម្ចាស់ផ្ទះ គឺក្រុមអូគីណាវ៉ារបស់ជប៉ុន។
ក្រុមកម្ពុជា ស្ថិតនៅក្រុម២ ដែលមានកម្ពុជា ឥណ្ឌូណេស៊ី និងសឹង្ហបូរី។ សម្រាប់ក្នុង ពូលកម្ពុជា ប្រកួតឈ្នះក្រុមឥណ្ឌូណេស៊ី ២ទល់០ និងចាញ់ក្រុមសឹង្ហបូរី ០ទល់២។ ការប្រកួតដោយឈ្នះមួយប្រកួត និងចាញ់មួយប្រកួតនេះ បានធ្វើឲ្យក្រុមកម្ពុជា បានឡើងទៅលេងវគ្គបន្ត ដោយជួបជាមួយក្រុមអូគីណាវ៉ា ។
សូមបញ្ជាក់ថា សម្រាប់បេសកកម្មនេះ ក្រុមបាល់ទាត់អាយុក្រោម១៧ឆ្នាំរបស់កម្ពុជា តំណាងដោយក្លិបបាល់ទាត់បឹងកេត។ សង្ឃឹមថា ការប្រកួតនេះ ក្រុមកម្ពុជា ជួបសំណាងល្អទៅចុះ៕ V / N