ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជាបានថ្លែងថា អភិបាលកិច្ចល្អត្រូវការសមាសធាតុសំខាន់ទាំង ៤ ដែលជាកម្មវត្ថុនៃកិច្ចការកែទម្រង់៣បូក១ ។ សម្តេចបានសង្កត់ធ្ងន់ថាក្នុងន័យនេះយើងពិតជាមានតម្រូវការចាំបាច់ក្នុងការធានានូវសុខដុមភាព សង្គត្តិភាព ភាពប្រទាក់ ក្រឡានិងការបំពេញគ្នាទៅវិញទៅមកនៃក្របខ័ណ្ឌកម្មវិធីកែទម្រង់ ៣ បូក ១ នេះ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាល ទី ៤ : «គណនេយ្យភាពសមិទ្ធកម្ម»នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈធ្វើរាជ ធានីភ្នំពេញ, ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាត្រូវបន្តពង្រឹងយន្តការសម្របសម្រួលសង្គតិ្តភាពនិងភាពប្រទាក់ក្រឡាគ្នារវាងកម្មវិធីកែទម្រង់សំខាន់ៗទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសគឺកម្មវិធីកែទម្រង់៣បូក១ស្របតាមឯកសារ «ចក្ខុវិស័យនិងយុទ្ធសាស្រ្តស្តីពីសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល» ដែលសម្តេចបានសម្រេច ដាក់ឱ្យអនុវត្តនាពេលថ្មីៗកន្លងទៅ ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា« អភិបាលកិច្ចល្អត្រូវការសមាសធាតុសំខាន់ទាំងបួនដែលជាកម្មវត្ថុនៃកិច្ចការកែទម្រង់៣បូក១ នេះពោលគឺ ៖ (១). ការគ្រប់គ្រងធន ធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធភាព (២).ធនធានមនុស្សនិងស្ថាប័នសាធារណៈប្រកបដោយគុណភាព ភាពស្អាតស្អំនិងសមត្ថភាព (៣).ការកំណត់បែង ចែកមុខងារច្បាស់លាស់ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវនិងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ ធភាពនិង(៤).ប្រព័ន្ធច្បាប់និងយុត្តិធម៌ប្រកបដោយប្រសិទ្ធ ភាព ។»
សម្តេចតេជោបញ្ចាក់ថាក្នុងន័យនេះយើងពិតជាមានតម្រូវការចាំបាច់ ក្នុងការធានានូវសុខដុមភាព សង្គត្តិភាព ភាពប្រទាក់ក្រឡានិងការបំពេញគ្នាទៅ វិញទៅមកនៃក្រប ខ័ណ្ឌកម្មវិធី កែទម្រង់ ៣ បូក ១ នេះ ។
ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបន្តជំរុញឱ្យបានរីកចម្រើននូវវិស័យឌីជីថលស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម ឌីជីថលកម្ពុជា២០២១ -២០៣៥ ដោយបន្ស៊ីនិងប្រទាក់ក្រឡាគ្នាជាមួយនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក៏ដូចជាជាមួយកម្មវិធីកែទម្រ ង់ផ្សេងទៀតរបស់រាជរដ្ឋាភិបាល ។ត្រូវបន្ត ប្រកាន់ខ្ជាប់នូវអភិក្រមការងារ«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់»ដែលជាអភិក្រមកែទម្រង់របស់មន្ត្រីរាជការនិង ថ្នាក់ដឹកនាំនៅតាមក្រសួង-ស្ថាប័ន ក្នុង គ្រប់កម្រិតទាំងកម្រិតបច្ចេកទេស កម្រិតគ្រប់គ្រងនិងកម្រិតដឹកនាំក្នុងស្មារតីភ្ញាក់រលឹក កែលម្អ និង បង្កើនប្រសិទ្ធភាពការងារទាំងក្នុងក្របខណ្ឌនៃការបំពេញការងារ ជាបុគ្គលក៏ដូចជាការបំពេញការងារជាក្រុម ។ ត្រូវផ្ដល់សារៈសំខាន់លើការពង្រឹង «ភាពជាអ្នកដឹកនាំ»នៅគ្រប់កម្រិតនិងជាពិសេស«ក្នុងកម្រិតថ្នាក់ដឹកនាំ»នៅក្នុងស្ថាប័ន និង អង្គភាពពីព្រោះនេះគឺជាកត្តាចម្បងដែលកំណត់នូវភាពជោគជ័យនៃការងារនៅក្នុងគ្រប់អង្គភាពនិងក្រសួង-ស្ថាប័ន ទាំងសាធារណៈ និងឯកជន ។
ទន្ទឹមនេះសម្តេចតេជោក៏បានជំរុញឲ្យប្រកាន់យកគោលការណ៍«គុណភាព សមត្ថភាពនិងគុណាធិបតេយ្យ»ជាវប្បធម៌ការងារពិសេសនៅក្នុងការគ្រប់គ្រងធនធានមនុស្ស ។ ប្រការនេះសំដៅដល់ភាពចាំបាច់ក្នុងការផ្ដល់នូវឱកាសនិងការលើកទឹកចិត្តទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ប្រកបដោយសម ធម៌និង យុត្តិធម៌ជូនដល់មន្ត្រីបុគ្គលិក គ្រប់ជាន់ថ្នាក់ដោយផ្អែកលើគុណសម្បត្តិ ស្របតាមគុណវុឌ្ឍិ បទពិសោធន៍ សមត្ថភាព ឆន្ទៈនិងវិន័យក្នុងការបំពេ ញការងារ ។ គោលការណ៍នេះត្រូវអនុវត្តមិនត្រឹមតែក្នុង ក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេប៉ុន្តែវាត្រូវតែក្លាយទៅជាគោលការណ៍អាទិភាពមួយរបស់រាជរដ្ឋាភិបាលសម្រាប់ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ននៅគ្រប់កម្រិត ។
ជាចុងក្រោយសម្តេចតេជោបានជំរុញឲ្យពង្រឹងយន្តការ «តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ»នៅគ្រប់កម្រិតនិងឱ្យបានទូលំទូលាយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សម្រាប់ជាឧបករណ៍ដើម្បីកំណត់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាពនៃរាល់ការអនុវត្តន៍ផែនការសកម្មភាពការងារ ។ ម្យ៉ាងទៀតយន្តការនេះក៏ជា មធ្យោបាយដ៏សំខាន់មួយសម្រាប់ចូលរួមពង្រឹង «គណនេយ្យភាព សមិទ្ធកម្ម» ផងដែរ ៕