គណបក្ស​ភឿ​ថៃ ដែល​ជា​បក្សប្រឆាំង​ធំបំផុត​របស់​ថៃ​កាលពី​ពេល​ថ្មីៗ​បាន​កែ​ផែនការ​កំណត់​គោលដៅ​ដណ្តើម​អាសនៈ​ក្នុង​សភា​សំរាប់​ការបោះឆ្នោត​សកល​ ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ចំ​ពេល​ការស្ទង់មតិ​ចុង​ក្រោយ​បង្ហាញថា កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន នាង ភែត​ង​តា​ន ស៊ីណា​វ៉ាត (Paetongtarn Shinawatra)​កំពុង​ទទួលបាន​​សម្លេង ​គាំទ្រ​នាំមុខ​ដាច់​គេ​សំរាប់​មុខតំណែង​នាយករដ្ឋមន្ត្រី​ថៃ​។​​គណបក្ស​នេះ​មានបំណង​ដណ្តើម​អោយបាន​អាសនៈ​សភា​៣១០ ដោយ​កើន​ពី​គោលដៅ​កាលពី​មុន​ចំនួន​២៥០​អាសនៈ និង​បង្កើត​រដ្ឋាភិបាល​តែឯង​ដ៏​រឹងមាំ​មួយ​។​

Mar 20, 2023