ដោយៈ សុខុម / ស្ទឹងត្រែងៈ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ អណ្ដែតតាមទឹកទន្លេមេគង្គ នៅវេលាម៉ោង ៩និង២០នាទី ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចក្បាលកោះ ភូមិវឺនសៀន ឃុំអូរស្វាយ ស្រុកបូរីអូស្វាយសែន ជ័យ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ច បានឲ្យដឹងថាៈ កាលពីថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ចន ម៉ន ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ បើកទូកបុកថ្ម បណ្តាលឱ្យលិចតែម្នាក់ឯង។ ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ច សាច់ញាតិ តាមរក តែរកពុំឃើញ។ លុះមក ដល់ព្រឹកថ្ងៃទី២០ មីនានេះ ទើបប្រទះឃើញសពអណ្ដែតទឹក ហើយសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅផ្ទះ៕/V/R