ប្រែសម្រួល : កញ្ញាដាលីស (TheDrive) ៖ រថយន្តអគ្គិសនី Lexus RZ EV Skips One ស៊េរី ២០២៣ បានបង្ហាញជាផ្លូវការហើយ ហើយវាជាជំហានដំបូងដ៏ល្អមួយដើម្បីហក់ចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនី (EV) ។ ផែនការវាយលុកទីផ្សារសំខាន់បំផុតរបស់ម៉ាកយីហោនេះគឺការផ្តល់ជូននូវបទពិសោធន៍នៃការបើកបរងាយស្រួលនិងផ្តាច់មុខបំផុតសម្រាប់អ្នកប្រើប្រាស់។
ផ្នែកសំខាន់បំផុតរបស់រថយន្តនេះគឺឈ្នាន់ហ្វ្រាំងរបស់វា។
ដូចបានរាយការណ៍កាលពីខែឧសភាឆ្នាំមុន នៅពេលរថយន្តគំរូ RZ ត្រូវបានបើកសាកល្បង ក្រុមហ៊ុន Lexus បានសម្រេចចិត្តជាពិសេសមិនបញ្ចូលការបើកបរដោយឈ្នាន់តែមួយ។ នៅពេលសុំការអត្ថាធិប្បាយ ប្រធានវិស្វករ Lexus លោក តាកាស៊ី វ៉ាតាណាបេ (Takashi Watanabe) បាននិយាយថា “យើងជឿជាក់លើការពិតដែលថា ឈ្នាន់ល្បឿននិងឈ្នាន់ហ្វ្រាំងមានតួនាទីរៀងៗខ្លួនក្នុងប្រតិបត្តិការរថយន្ត។ ឈ្នាន់ល្បឿនគឺសម្រាប់ការគ្រប់គ្រងល្បឿននិងឈ្នាន់ហ្វ្រាំងគឺធ្វើរឿងរបស់វា”។
ឈ្នាន់ហ្វ្រាំងរបស់រថយន្តគំរូ RZ នៅតែអនុវត្តមុខងារចាប់ហ្វ្រាំងឡើងវិញនៅពេលជាន់ឈ្នាន់ ដូចរថយន្តហាយប្រ៊ីដ Lexus បច្ចុប្បន្នដែរ។ ប៉ុន្តែបើនិយាយអំពីការប្រើប្រាស់យុទ្ធសាស្ត្រឈ្នាន់តែមួយសម្រាប់ការចាប់ហ្វ្រាំងឡើងវិញជាអតិបរមា នោះមិនមែនជាផ្នែកមួយនៃសមីការនោះទេ។ នេះហាក់បីដូចជាអ្វីដែលអ្នករចនាហៅថារបស់ផ្ទាល់ខ្លួនរបស់វា ពោលគឺអ្នកត្រូវតែដំណើរការឈ្នាន់ពីរដាច់ដោយឡែកពីគ្នាជានិច្ច។
ជំនួយការប្រធានវិស្វកររថយន្ត RZ លោក យូស៊ី ហ៊ីហ្គាស៊ីយ៉ាម៉ា (Yushi Higashiyama) បាននិយាយថា “មានអតិថិជនជាច្រើនដែលនឹងផ្លាស់ប្តូរពីយានជំនិះបុរាណទៅជារថយន្ត EV។ ហើយយើងមានអតិថិជនជាច្រើនដែលមានរថយន្តហាយប្រ៊ីដរួចទៅហើយ ហើយកំពុងពិចារណាលើចំណុចនេះ។ ដូច្នេះ យើងចង់ធានាថាវាមានសមត្ថភាពប្រតិបត្តិការស្រដៀងគ្នានឹងរថយន្តបែបប្រពៃណីដែរ”៕
រថយន្តអគ្គិសនី Lexus RZ EV Skips One ស៊េរី ២០២៣