កង្វះ​អាហារូបត្ថម្ភ​អាច​សម្គាល់​ដឹង​តាមរយៈ​អាកា​រៈទាំង​នេះ​

1402
ចែករម្លែក

​អាហារ​ដែល​ត្រឹមត្រូវ​គឺជា ចំនួន​ដែល​ត្រឹមត្រូវ​មួយ​សម្រាប់​ជួយ ឱ្យ​ជីវិត​មាន​សុខ​ភាពល្អ និង​រាងកាយ ត្រូវការ​សម្រាប់​ការប្រែប្រួល​នៅពេល​អាយុ​កាន់តែច្រើន​។ ឧទាហរណ៍ អ្នក មិនបាច់​ត្រូវការ​កាឡូរី​ច្រើន​ទេ ប៉ុន្តែ​អ្នកត្រូវការ​ជីវជាតិ​មួយចំនួន​កាន់តែច្រើន ដូចជា​វីតាមីន D ជាដើម​។ ដោយសារតែ​រឿង​នេះហើយ​មនុស្ស​ចាស់​តែង តែ​មិន​ទទួលបាន​ជីវជាតិ​ដែល​ពួកគេ ត្រូវការ​ឡើយ​។ យក​ល្អ​គួរតែ​សម្គាល់​នូវ​អាកា​រៈ ដូចខាងក្រោម​នេះ​ដោយសារតែ​វា​អាច បញ្ជាក់បាន​ថា អ្នក​មិន​ទទួលបាន​ជីវជាតិ​គ្រប់​គ្រាន់តែៈ​
​ ​
​មាន​អារម្មណ៍​អស់កម្លាំង​
​បើសិនជា​អ្នក​អស់កម្លាំង​គ្រប់ពេល វា​អាចជា​សញ្ញា​មួយ​ដែល​អ្នក​មិន​ទទួលបាន​ជាតិ​ដែល គ្រប់គ្រាន់ ហើយ​។ ការ​ដែលមាន​ជីវជាតិ​មួយ​នេះ ក្នុង​ខ្លួន​តិចពេក អាច​នាំឱ្យ​កង្វះ​គ្រាប់​ឈាម ដោយសារតែ​អ្នក​មិនអាច​បង្កើត កោសិកា​គ្រាប់​ឈាម​បាន​គ្រប់គ្រាន់​។ វា​ក៏​អាចជា​សញ្ញា​មួយ​ដែល បញ្ជាក់​អ្នក​មិន​ទទួលបាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ដែរ​។ មនុស្ស​ចាស់​ភាគច្រើន​មិន​ទទួលបាន ជីវជាតិ​ទាំងនេះ​គ្រប់គ្រាន់​ពី របប​អាហារ​ឡើយ​។​
​ ​
​សក់​ស្ងួត និង​ពុកផុយ​
​រឿងនេះ​អាច​កើតឡើង​ដែរ បើសិនជា​អ្នកមាន​ជំងឺ​កង្វះ​គ្រាប់​ឈាម ឬ​មិន​ទទួលបាន​ជាតិ​វីតាមីន ឬ​ប្រូតេអ៊ីន គ្រប់គ្រាន់​។ នៅពេល​រាងកាយ​មាន​ជីវជាតិ​មួយ​នេះ​ទាប វា​នឹង​បញ្ជូន​សញ្ញា ទៅ​សរីរាង្គ ដែល​ត្រូវការ​បំផុត​ក៏​មិន គ្រប់គ្រាន់​ដែរ​។ មានន័យថា សក់​អ្នកនឹង​ទទួលបាន​ជីវជាតិ​នេះ​តិច​ទៅៗ ហើយក៏​បង្ក​ជាស​ក់​ពុកផុយ និង​ស្ងួត​ថែមទៀត​។
​ ​
​ក្រចក​រាង​ដូច​ស្លាបព្រា ការដែល​កង្វះ​អាហារូបត្ថម្ភ អាចធ្វើឱ្យ​មានការ​ប្រែប្រួល​ច្រើន​ដល់​ក្រចកដៃ របស់​អ្នក​បាន​។ វា​មិន​ខុសពី​សក់​ទេ ក្រចក​អាច​នឹង​ស្តើង និង​ពុក ផុយ​បាន ប៉ុន្តែ​វា​អាច ជាស​ញ្ញា របស់​ជំងឺ​ផ្សេងៗ​ទៀត​បាន​។ រឿង​មួយ​ដែល គួរ​ចំណាំ​នោះ​គឺថា ក្រចក​មានការ​កោង​ដូច​ស្លាបព្រា អ៊ីចឹង ជាពិសេស ក្រចក​ម្រាម​ច​ង្អុ​រ ឬ​ម្រាម​កណ្តាល​តែ ម្តង​។ រឿងនេះ​មានន័យថា អ្នកមាន ជាតិ​ដែល​ក្នុង​ខ្លួន​ចុះ​ទាប​ហើយ​។
​ ​
​បញ្ហា​ធ្មេញ​
​មាត់​របស់​អ្នក​គឺជា​កន្លែង​ដំបូង​គេ​ដែល​បង្ហាញ​សញ្ញា​នៃ​ការ​កង្វះ​អាហារូបត្ថម្ភ​។ ការ​កង្វះ​វីតាមីន ជ អាចធ្វើឱ្យ​ហូរឈាម រលាក​អញ្ចាញ ធ្មេញ ឬ​កើត​ជំងឺ​អញ្ចាញធ្មេញ​ជាដើម​។ ករណី​ធ្ងន់ធ្ងរ​គឺថា អ្នក​អាច​នឹង​បាក់ធ្មេញ​ថែមទៀត​ផង​។ បើសិនជា​អ្នក​បាក់ធ្មេញ មែន​នោះ ការផ្លាស់ប្តូរ​ជម្រើស របប​អាហារ​ប្រហែលជា​អាចជួយ​អ្នក​បាន​។ បើសិនជា​មាត់​ឈឺ ហើយ​មាន​បញ្ហា​ច្រើន​ទាក់ទង នឹង​ធ្មេញ​យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ឱ្យបាន​ច្រើន​វិញ ដើម្បី​ជួយ​ទាំង​សុខភាព ទូទៅ និង​ធ្មេញ​។
​ ​
​រាករូស​
​ការ​កង្វះ​ជាតិ​ស័ង្កសី​អាច ប៉ះពាល់​ដល់​តុល្យភាព​បាក់តេរី​ក្នុង ពោះវៀន​បាន​រហូតដល់​ទៅជា រាករូស​បាន​។ វា​ប្រហែលជា​អាចមាន​រយៈពេល​យូរ​ទៀត បើសិនជា​ក្នុង​ខ្លួន​មិនមាន ជាតិ​ស័ង្កសី គ្រប់គ្រាន់​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដើម្បី​ទាញ​ជាតិ​ទឹក និង​អេ​ឡិច​ត្រូ​លីត្រ​។

​បញ្ហា​ផ្លូវចិត្ត និង​អារម្មណ៍​
​របប​អាហារ​មិន​ផ្តល់​សុខភាព​អាច​ប៉ះពាល់​ដល់​បញ្ហា​ផ្លូវចិត្ត​ខុសៗ​គ្នា​ជាច្រើន និង​ធ្វើឱ្យ​អ្នក​លែង ចាប់អារម្មណ៍​នូវ​អ្វីដែល​អ្នក​ធ្លាប់តែ​ចូលចិត្ត​ផង​។ អ្នក​ក៏​ប្រហែល​ជាមាន​អារម្មណ៍ មិន​មូល និង​បាត់បង់​ការចងចាំ​ថែម ទៀត​។ ក្មេង​ដែល​ញ៉ាំ​ប្រូតេអ៊ីន​មិន គ្រប់គ្រាន់​ប្រហែលជា​ឆេវឆាវ និង តក់ស្លុត ព្រមទាំង​មិនសូវ​យកចិត្ត​ទុក ដាក់ និង​រៀន​មិនសូវ​ចេះ​ដូច​ក្មេង​ដទៃ​។ ងាយ​នឹង​ជាំ ហើយ​របួស​ក្រ​ជា បើសិន ជា​អ្នក​ងាយ​នឹង​ជាំ​ស្បែក ជាពិសេស​មិនមាន​ហេតុផល​ច្បាស់លាស់ ចំពោះ រឿងនេះ​ទេ ចូរ​ពិនិត្យ​ទៅលើ​របប​អាហារ​អ្នក​ម្តង​ទៅ​។ ជាពិសេស​អ្នក​អាច​កំពុងតែ កង្វះ​ជាតិ​ប្រូតេអ៊ីន វីតាមីន C ឬ​វីតាមីន K ដែល​វា​សុទ្ធសឹងតែ​ជួយ ជំរុញ​ដល់​ការ​ជា​សះ​របស់ របួស​តែម្តង​។ វីតាមីន C អាចជួយ​ជាលិកា​ជួស ជុល​ខ្លួនឯងបាន ហើយ​វីតាមីន K សំខាន់ សម្រាប់​ការ​កកឈាម​។
​ ​
ការឆ្លើយតប​ប្រព័ន្ធ​ភាពស៊ាំ​យឺត​
​បើសិនជា​មិនមាន​ជីវជាតិ ត្រឹមត្រូវ​ទេ រាងកាយ​អ្នកនឹង​មិនអាច​បង្កើត​កោសិកា​គ្រាប់​ឈាម ស ដើម្បី​ប្រឆាំងនឹង​ជំងឺ ដូចជា ការបង្ក​រោគ ឬ​មហារីក​បានទេ​។ ជីវជាតិ​សំខាន់ៗ​ភាគច្រើន​គឺ​ដើរ តួនាទី ជំរុញ​ដល់​ភាពខ្លាំង របស់​ប្រព័ន្ធ​ភាពស៊ាំ ដោយមាន​ដូចជា ប្រូតេអ៊ីន និង​ស័ង្កសី​ជាមួយនឹង វីតាមីន A, C និង E ៕ ដោយ​៖ Health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម