ភ្នំពេញ៖ សូមគោរពជូនពរ និងអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំង​​មុខ​​តំណែងជាមេបញ្ជាការរង បញ្ជាការដា្ឋនកងទ័ពជើងគោកបន្ថែមលើមុខងារបច្ចុប្បន្ន។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សូមឯកឧត្តម និងលោកជំទាវ ទទួលបាននូវ សុខភាពល្អបរិបូរណ៌កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងទទួលបាននូវជោគជ័យថ្មីៗ បន្ថែមទៀត ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សូម ឯកឧត្តម និងលោកជំទាវព្រមទាំង ក្រុមគ្រួសារប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពជូនពរ និងអបអរសាទរពីខ្ញុំបាទ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងភរិយា ព្រមទាំងក្រុមគ្រួសារ