ដោយៈ គង់ហេង/ កំពង់ចាម៖ អគ្គិភ័យមួយ ដែលផ្តើមពីការឆ្លងចរន្តអគ្គិសនី បានបណ្តាលឱ្យឆាបឆេះអស់លំឋានរបស់ប្រជាពលរដ្ឋចំនួន បីខ្នង នៅភូមិថ្មី «» ឃុំរកាគយ ស្រុកកងមាស នៅព្រឹកថ្ងៃទី ២១ មីនា នេះ។ ប៉ុន្តែករណីអគ្គិភ័យនេះ មិនប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកកងមាស បានឱ្យដឹងថាៈ លំនៅឋានរងគ្រោះ ទាំងបី មានៈ ទី១. ផ្ទះឈើប្រក់ក្បឿងទំហំ ម៉ែត្រគុណនឹង ១២ ម៉ែត្រ ឆេះអស់ ទាំងស្រុង ជាកម្មសិទ្ធិរបស់បុរសឈ្មោះ ជា ឈាង អាយុ ៨៣ ឆ្នាំ, ទី២.ផ្ទះឈើប្រក់ ក្បឿង ទំហំ៨ម៉ែត្រ គុណនឹង ១៤ ម៉ែត្រ ឆេះអស់ ៨០ ភាគរយ ជាកម្មសិទ្ធិរបស់ស្រ្តី ឈ្មោះ ស្រ៊ុន វណ្ណី អាយុ ៧០ ឆ្នាំ និងទី៣.ផ្ទះថ្មីប្រក់ស័ង្កសីទំហំ ម៉ែត្រ គុណនឹង ១២ ម៉ែត្រ ឆេះអស់ ភាគរយ ជាកម្មសិទ្ធិរបស់បុរសឈ្មោះ ឈួន សំអ៊ី អាយុ ២៧ ឆ្នាំ

ប្រភពព័ត៌មាន បានបន្តថាៈ ភ្លើងឆេះដែលផ្តើមពីការឆ្លងចរន្តអគ្គិសនីនោះ បានចាប់ ពីម៉ោងជាង រហូតដល់ម៉ោងជាង ១០ ព្រឹក ទើបរលត់ទៅវិញនោះ ដោយការបាញ់ ទឹកពន្លត់ អស់ចំនួន ប្រាំបី រថយន្ត របស់ស្នងការដ្ឋាននគបាលខេត្តកំពង់ចាម៕/V-PC