ដោយៈមុនីរ័ត្ន/ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់គណបក្សនយោបាយដែលបាន ចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឱ្យមានកិច្ចសហការ និងគោរពតាមបទបញ្ជា និងនីតិវិធីច្បាប់ ចំពោះការហែក្បួនឃោសនាបោះឆ្នោត និងសកម្មភាពចែកខិត្តបណ្ណនៅតាមផ្សារ ក្នុងអំឡុងពេលឃោសនា សម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ, ក្រុងសំពៅពូន, ក្រុងឧដុង្គម៉ែជ័យ, ស្រុកសាមគ្គីមុនីជ័យ និងស្រុកអូរគ្រៀងសែនជ័យ ។

សេចក្តីណែនាំរបស់គ.ជ.បថ្ងៃទី ២១ ខែមីនាឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្សនយោបាយត្រូវមានការរៀបចំជាក្បួន មានបិទបដា ឬ/និងពាក្យស្លោក ឬ/និងសារនយោបាយ ផ្សេងៗ ភ្ជាប់នឹងយានជំនិះគ្រប់ប្រភេទ និងមានការចាក់ផ្សាយដោយឧបករណ៍បំពងសំឡេង ដោយមានអ្នកចូលរួមចាប់ពី ២០ នាក់ឡើងទៅ។
សូមជូនសេចក្តីណែនាំ៖