ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ របស់កម្ពុជា ចំនួន ២៤ រូប ដែលបានជាប់ពីការជម្រុះនោះ បានទៅដល់ប្រទេសឹង្ហបូរីហើយ ដើម្បីចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ Merlion Cup។
ពេលនេះ ក្រុមទាំងមូល កំពុងតែបង្កើនការហ្វឹកហាត់ នៅប្រទេសសឹង្ហបូរី ក្រោមការមើលផ្ទាល់ ពីគ្រូបង្វឹក គឺលោក Ryu Hirose ដែលជាគ្រូបង្វឹក និងលោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម។
សម្រាប់ព្រឹត្តិការណ៍ Merlion Cup នេះ មានប្រទេសចំនួន៤ ចូលរួមគឺ សឹង្ហបូរី ជាម្ចាស់ផ្ទះ ម៉ាឡេស៊ី ហុងកុង និងកម្ពុជា។
ការប្រកួត នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ដោយក្រុមកម្ពុជា ត្រូវជួបក្រុមម៉ាឡេស៊ី នៅកីឡដ្ឋាន Jalan Besar នាថ្ងៃទី២៤ ខែមីនា ខណៈក្រុមម្ចាស់ផ្ទះសិង្ហបុរី ត្រូវប៉ះក្រុម U22 ហុងកុង ។ ក្រុមឈ្នះ ក្នុងវគ្គនេះ នឹងត្រូវឡើងទៅប្រកួតគ្នា នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែមីនា រីឯក្រុមចាញ់ ត្រូវប្រកួតគ្នាដណ្តើមយកលេខ៣ និងលេខ៤ ក្នុងពេលនោះដែរ។
បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍នេះ ក្រុម U22 កម្ពុជា នឹងចេញទៅបោះជម្រំហ្វឹកហាត់ នៅប្រទេសថៃ រហូតដល់កៀកនឹងស៊ីហ្គេម តែម្ដង៕/V/R