ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប ក្នុងសាលប្រជុំលេខ២ បានរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីត្រួតពិនិត្យនៃការអនុវត្ត សកម្មភាព គម្រោងកិច្ចការពារកុមារ និងបញ្ហាប្រឈម ព្រមទាំងផែនការបន្ត សម្រាប់ខែមីនា មេសា និងឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយស គម្រោងកិច្ចការពារកុមារខេត្ត និងលោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប និងជាប្រធានគម្រោងកិច្ចការពារកុមារខេត្ត ។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាព នៃការអនុវត្តគម្រោង កិច្ចការពារកុមារខេត្ត ជាពិសេសដោះស្រាយ បញ្ហាប្រឈមនានា និងសំណូមពរ។
ជាមួយគ្នានេះ អង្គប្រជុំ ក៏បានដាក់ចេញផែនការអនុវត្តបន្ត ដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ដើម្បីធានាឱ្យការអនុវត្តគម្រោងនេះ អនុវត្តដោយរលូន និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕ V / N