ដោយៈ បាយ័ន / សៀមរាបៈ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡា នៅខេត្តព្រះសីហនុ» លោកគ្រ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា នៃខេត្តព្រះសីហនុ ទូទាំងខេត្តព្រះសីហនុ ចំនួនប្រមាណជិត ២ ពាន់នាក់ បានចុះទស្សនកិច្ចសិក្សា នៅតំបន់រមណីយដ្ឋានអង្គរ ។
ប្រភពពីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមីនា នេះថាៈ ទស្សនកិច្ច សិក្សានេះ បានបែងចែកជា ៤ក្រុម ក្នុងមួយក្រុម ចុះទស្សនកិច្ចសិក្សាចំនួន ២ថ្ងៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីសិក្សាស្វែងយល់ អំពីបេតិកភណ្ឌវប្បធម៌ និងប្រាង្គប្រាសាទបុរាណនានា ចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
អាជ្ញាធរជាតិអប្សរា បានបន្តថាៈ ដោយមានការសម្របសម្រួល ពីអាជ្ញាធរជាតិអប្សរា ផ្តល់នូវអ្នកជំនាញ ធ្វើបទបង្ហាញ ស្តីពីការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយ ចីរភាព នៅតំបន់រមនីយដ្ឋានអង្គរ ជូនដល់គណៈប្រតិភូ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់ គ្រងសាលា នៃខេត្តព្រះសីហនុ ជាចំណេះដឹង និងស្វែងយល់កាន់តែច្បាស់ ពីកិច្ចការពារបេតិកភណ្ឌ និងសមិទ្ធផល របស់អាជ្ញាធរជាតិអប្សរា៕ V / N