ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ កាលពីពេលថ្មីៗនេះ ទីក្រុងហុងកុងបានប្រារព្ធពិធីអបអរតារារបស់ខ្លួនដំបូងគេប្រឡូកក្នុងឧស្សាហកម្មភាពយន្តអាសអាភាសរបស់ជប៉ុន។
តារាសម្តែងស្រី នាង អេរីណា សូ (Erena So) បានក្លាយជាតារាសិចជប៉ុនដំបូងគេដែលទៅពីហុងកុង។
ពេលសម្ភាសដោយទូរទស្សន៍ HK01 តារាវ័យ ២៦ ឆ្នាំរូបនេះបានសរសើរបរិយាកាសថតវិជ្ជមាននៅក្នុងប្រទេសជប៉ុន កន្លែងដែលបរិមាណនៃការរៀបចំនិងទំហំក្រុមការងារថតដ៏ច្រើន បានធ្វើឱ្យនាងសប្បាយចិត្តជាខ្លាំង។
នាងបានប្រាប់ថា “សូម្បីតែពេលថតរឿងនៅហុងកុង តារាៗរក្សាសម្លៀកបំពាក់ពិសេសបានតែមួយឈុតទេ។ យ៉ាងច្រើនគេរៀបចំឱ្យមួយឈុតទៀតប៉ុណ្ណោះ ប៉ុន្តែពួកគេនឹងមិនត្រៀមឈុតបន្ថែមច្រើននោះឡើយ”។
“ពេលខ្ញុំថតរឿង AV(ភាពយន្តអាសអាភាស)ពួកគេ (ក្រុមការងារ) រៀបចំខោវអាវពេញមួយឡាន និង ស្បែកជើងជាងដប់គូ។ ពិតជាភ្ញាក់ផ្អើលណាស់!”។
អេរីណាក៏រីករាយដែរ ដែលពួកគេបានរៀបចំអាហារដែលនាងចូលចិត្តនិងគោរពនាង។
នាងបានបន្ថែមថា “ខ្ញុំមានអារម្មណ៍មានតម្លៃនិងរំភើបណាស់ ដូច្នេះខ្ញុំគ្មានវិប្បដិសារីទេ”។
ភាពយន្ត AV ដំបូងរបស់នាងអេរីណាជាមួយតារាសិចប្រុសជប៉ុនល្បីឈ្មោះ កេន ស៊ីមីហ្ស៊ូ (Ken Shimizu) គ្រោងនឹងបញ្ចេញក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ៕
នាង អេរីណា សូ ពេញចិត្តនឹងថតសិចនៅជប៉ុនដោយគ្មានវិប្បដិសារី