ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបសម្តែង ការគួរសម និងពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយលោក KIM JONG JIN អគ្គនាយករង និងជាប្រធានតំបន់អង្គការ FAO នារសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។
ក្នុងពិធីនេះ លោក KIM JONG JIN បានថ្លែងអំណរគុណ ជូនក្រសួងបរិស្ថាន សម្រាប់ កិច្ចសហប្រតិបត្តិការកន្លងមក និងពេលខាងមុខ។ លោកបានលើកឡើង អំពីកម្មវិធី ក្របខ័ណ្ឌប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ និងសក្កានុពលរបស់កម្ពុជា នៅក្នុងការ ផលិតស្តង់ដា តម្រូវការទីផ្សារ និងការធានាសុវត្ថិភាពស្បៀងអាហារ ផងដែរ។
ក្នុងពិធីនេះដែរ លោក រដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណ ដល់អង្គការ FAO សម្រាប់កិច្ចសហការ កន្លងមក និងស្នើឱ្យបន្ត ស្របតាមគោលនយោបាយកម្ពុជា និងដំណើរវិវត្តន៍ នៃសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។
លើសពីនេះ លោករដ្ឋមន្រ្តី បានលើកឡើង អំពីការគិតគូរពីការចិញ្ចឹមសត្វ និងការដាំ ដំណាំជាយុទ្ធសាស្រ្ត សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ តាមរយៈហិរញ្ញប្បទានទាន បៃតង៕ V / N