ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រាសាសន៍ថា៖កម្ពុជាមានលក្ខ ណៈសម្បត្តិល្អប្រសើរ ណាស់លើបញ្ហាតុល្យភាពអំណាចនិងការពារនិរន្តរភាពរបស់រដ្ឋ ដោយមិនទុកនាយករដ្ឋមន្រ្តីមានឱកាសឲ្យមានការរំលាយសភាមុនអាណត្តិនោះទេ ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនាព្រឹកថ្ងៃទី ២២ ខែ មីនា ២០២៣ ជាការតបតមួយទៅនឹងសំណួររបស់ក្រុមអ្នកវិភាពមួយចំនួនដែលមិនយល់ពីរដ្ឋធម្ម នុញ្ញហើយចេញមកវិភាគនិយាយមិនដឹងជ្រុង។ ពួកគេបានលើកឡើងថាកម្ពុជាមិនឃើញរំលាយសភាមុនអាណត្តិ តើលោក ហ៊ុន សែន ក្រាញអំណាចទេដឹង? បន្ទាប់ពីឃើញ ប្រទេសថៃបានប្រកាសរំលាយសភាហើយប្រកាសធ្វើការបោះឆ្នោតនៅខែឧសភាខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាក់ថាសភាកម្ពុជាកម្ពុជាមានលក្ខណៈសម្បត្តិល្អប្រសើរណាស់លើបញ្ហាតុល្យភាពអំណាច និងការពារនិរន្តរភាពរបស់រដ្ឋដោយមិនទុកឱ កាសឲ្យនាយករដ្ឋមន្ត្រីរំលាយសភាមុនអាណត្តិនោះទេ។ប្រទេសខ្លះនាយករដ្ឋមន្ត្រីរំលាយសភាមុនអាណត្តិដូចជាករណីម៉ាឡេស៊ី ជប៉ុន ក៏មានករណីរំលាយសភាមុនអាណត្តិហើយ ប្រទេសខ្លះទៀតក៏មានករណីមុនអាណត្តិប៉ុន្តែកម្ពុជានាយករដ្ឋមន្ត្រីគ្មានសិទ្ធិសុំព្រះមហាក្សត្ររំលាយរដ្ឋសភាមន្តអាណត្តិនោះទេ។

សម្តេចតេជោបានបន្តថាមាត្រាទី ៧៨ នៃរដ្ឋធម្មនុញ្ញ ចែងបែបនេះ នីតិការបស់រដ្ឋសភាមានកំណត់៥ឆ្នាំហើយត្រូវផុតកំណត់នៅពេលរដ្ឋសភាពថ្មីចូលកាន់តំណែង។រដ្ឋសភា ថ្មីមិនត្រូវបានរំលាយមុនអាណិតបានឡើយ ។វាលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវទម្លាក់ពីរដងក្នុងរយៈពេល ១២ ខែក្នុងករណីនេះព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់ទទួលបានសំណើពីនាយករដ្ឋមន្ត្រីនិងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។ការបោះឆ្នោតរយៈពេល៦០ ថ្ងៃយ៉ាងយូរចាប់ពីថ្ងៃរំលាយរដ្ឋសភា ក្នុងរយៈការនេះរាជរដ្ឋាភិបាលមានភារកិច្ចដឹកនាំកិច្ចការងារប្រចាំថ្ងៃតែប៉ុណ្ណោះ ។ ក្នុងពេលមានសង្គ្រាមឬក្នុងកាលៈទេសៈដ៏ទៃទៀតមិនអាចធ្វើការបោះឆ្នោតកើតរដ្ឋសភា អាចប្រកាសបន្តនីតិកាលបស់ខ្លួនតាមសំណើរបស់ព្រះមហាក្សត្រ ។ ការបន្តប្រកាសនីតិកាលបស់រដ្ឋសភាត្រូវសម្រេចដោយមតិយល់ព្រម២ ភាគ ៣យ៉ាងតិចនៃចំនួនសមាជិក សភាទាំងមូល។

សម្តេចបន្តពន្យល់ទៀតថាបើមិនអញ្ចឹងត្រូវងាកទៅច្បាប់បោះឆ្នោត។ ច្បាប់បោះឆ្នោតរបស់យើងចែងច្បាស់ណាស់អំពីបែបបទនៃការបោះឆ្នោតដែល ចែង ថារៀងរាល់ ៥ឆ្នាំម្ដង នៅថ្ងៃអាទិត្យនៃសប្តាហ៍ទី ៤ នៃខែកក្កដា គឺត្រូវធ្វើការបោះឆ្នោត ។

សម្ដេចតេជោបន្តថាក្រុមដែលតាំងខ្លួនជាបណ្ឌិតៗពេលណាក៏មិនចេះមើលរដ្ឋធម្មនុញ្ញដែរនិយាយមកគឺមិនដឹងជ្រុងទៅខាងណា។សម្តេចសោកស្ដាយណា ស់ដោយសារខ្លួនតាំងខ្លួនជាបណ្ឌិតប៉ុន្តែខ្លួនមិនយល់ដូចជាគ្រាន់តែរឿងដើម្បីបង្កើតការវាយប្រហារមួយចំពោះ ហ៊ុន ម៉ាណែក គឺឋានានុក្រមក្នុងកងទ័ព ហ៊ុន ម៉ាណែត ត្រូវពាក់ផ្កាយបួនតាំងពីឆ្នាំ ២០១៨ ពន្យារពេល ៥ ឆ្នាំបានម្នាក់នេះទទួល ។

តែទោះបីយ៉ាងណាសម្តេចក៏បានអរគុណពួកប្រឆាំង និង បណ្ឌិតទាំងនោះ ដែលបានវាយប្រហារលើ ហ៊ុន ម៉ាណែត ដែលធ្វើឲ្យ ហ៊ុន ម៉ាណែត អាចចេការពារ ខ្លួនរបៀបណាបើ មិនអញ្ចឹងអាចឲ្យ លោក ហ៊ុន ម៉ាណែត មានភាពទន់ជ្រាយ ដែលធ្វើអោយមិនអាចទៅស្គាល់ទឹកក្តៅទឹកត្រជាក់ ចាប់ពីពេលនេះដែលអាចត្រៀមខ្លួន។ ហើយអ្នកឯងនឹងគ្មាន ឱកាសនិងទៅនិយាយជាមួយ ហ៊ុន ម៉ាណែត ទេ។ សម្តេចតេជោបន្តថាដំបូងសម្តេចមានការបារម្ភដែរគ្រែងលោ ហ៊ុន ម៉ាណែត ទន់ជ្រាយសម្របសម្រួលហួសហេតុពេកជាមួយ នឹងក្រុមជ្រុលនិយមព្រោះពេលហ្នឹងយើងឱ្យអំណាចនាយករដ្ឋមន្ត្រីដែលចេញពីការបោះឆ្នោត ៕