ដោយៈទេពកង្រី/កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២២មីនា២០២៣នេះជាពលរដ្ឋ៤៥គ្រួសាររងគ្រោះដោយអគ្គីភ័យបានទទួលអំណោយផ្ទាល់ដៃរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៅក្រុងកំពង់ឆ្នាំង ។
ក្នុងឱកាសចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន ៤៥ គ្រួសារ នៅភូមិផ្សាឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងលោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា អមដំណើរដោយលោក ឈាង ចន្ឋី ប្រធានមន្ទីរ សង្គមកិច្ចនិងមន្ត្រីរាជការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយសារដាច់ពោះនោះឡើយ នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេច តេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។
លោកបានបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ពីជីវភាពរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញគោលនយោបាយ ជួយឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះចាប់ពីពរពោះរហូតដល់កើតអាយុបាន២ឆ្នាំ។
បន្ទាប់មក រាជរដ្ឋាភិបាលក៏បាន ដាក់ចេញផែនការ ឧបត្ថម្ភ ប័ណ្ឌសមធម៌ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ។
លុះដល់សម័យកូវីត រាជរដ្ឋាភិបាលក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលរងការប៉ះពាល់ដោយសារ កូវីដ និង បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋរងការប៉ះពាល់ លើបន្ទាត់ភាពក្រីក្រថែមទៀតផងដែរ។ P / N