ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ចិនបានអនុម័តវ៉ាក់សាំង RNA(mRNA) ដំបូងរបស់ខ្លួនសម្រាប់កូវីដ១៩ ដោយផ្តល់ការអនុញ្ញាតប្រើប្រាស់ដល់វ៉ាក់សាំងពីក្រុមហ៊ុនផលិតថ្នាំក្នុងស្រុកមួយ បន្ទាប់ពីប្រទេសមានប្រជាជនច្រើនបំផុតនៅលើពិភពលោកនេះបានបោះបង់ចោលការទប់ស្កាត់ជំងឺរាតត្បាតប៉ុន្មានខែមកនេះ។
វ៉ាក់សាំង mRNA ដែលបង្កើតឡើងដោយក្រុមហ៊ុន CSPC Pharmaceutical Group ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់បន្ទាន់នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រុមហ៊ុនកាលពីថ្ងៃពុធទី២២មីនាទៅកាន់ផ្សារហ៊ុនហុងកុង កន្លែងដែលក្រុមហ៊ុននេះបានចុះបញ្ជី។
ការអនុម័តនេះបានកើតឡើងប៉ុន្មានឆ្នាំបន្ទាប់ពីវ៉ាក់សាំង mRNA បានក្លាយជារឿងធម្មតានៅទូទាំងពិភពលោកហើយជាងបីខែបន្ទាប់ពីចិនបានក្លាយជាប្រទេសចុងក្រោយគេដែលបោះបង់វិធានការកូវីដដ៏តឹងរ៉ឹង។ ការបន្ធូរបន្ថយការទប់ស្កាត់នេះបានបណ្តាលឱ្យមានរលកឆ្លងមេរោគដ៏ធំមួយ ដែលក្រុមអ្នកជំនាញប៉ាន់ស្មានថាអាចនឹងបណ្តាលឱ្យមនុស្សរាប់សែននាក់ស្លាប់។
អត្រានៃការចាក់ថ្នាំបង្ការទាបក្នុងចំណោមអ្នកដែលមានហានិភ័យខ្ពស់ជាច្រើននាក់ និងការប្រើប្រាស់វ៉ាក់សាំងមានប្រសិទ្ធភាពតិច ដែលផលិតឡើងដោយបច្ចេកវិជ្ជាវ៉ាក់សាំងបែបប្រពៃណីអាចនឹងធ្វើឱ្យរលកនៃការឆ្លងនៅចិនកាន់តែអាក្រក់។
មុនពេលការអនុម័តចុងក្រោយនេះ ចិនភាគច្រើនពឹងផ្អែកលើវ៉ាក់សាំងមិនមែន mRNA ដែលបង្កើតឡើងដោយក្រុមហ៊ុនផលិតថ្នាំរដ្ឋក្នុងស្រុក Sinopharm និងក្រុមហ៊ុនឯកជន Sinovac Biotech ៕
ការដែលគ្មានវ៉ាក់សាំង mRNA ត្រូវបានចាត់ទុកជាឧបសគ្គយូរមកហើយសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង