ដោយ:បាយ័ន/សៀមរាបៈ ក្មេងទំនើងចំនួនប្រាំពីរនាក់ ដែលយកដុំថ្មគប់កញ្ចក់រថយន្តនៅស្រុកសណ្តាន់ ធ្វើឲ្យតៃកុង របួសក្បាលជាទម្ងន់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបាននិយាយថាជនសង្ស័យត្រូវឃាត់ខ្លួននៅថ្ងៃទី២១ ខែមីនានៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់៕