ដោយៈតារារិទ្ធ/ភ្នំពេញៈសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមអប អរសាទរនិងជូននូវពពរជ័យសិរីសួស្ដីសុភមង្គលជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជាទាំងនៅក្នុងនិងក្រៅប្រទេសរួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភព លោកផងដែរដែលនឹងចូលបួសខែរ៉ាម៉ាឌនដែលនៅកមកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែរ៉ម៉ាឌនឆ្នាំ ១៤៤៤ មូហាំម៉ាត់សករាជត្រូវថ្ងៃទី ២៣ ខែមីនាឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារតាមបណ្តាញសង្គមនាល្ងាចថ្ងៃទី ២២ ខែមីនា ២០២៣ថា”ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាខ្ញុំនិងភរិយាសូមអបអរសាទរនិងសូមជូននូវពរជ័យសិរីសួ ស្ដី សុភមង្គលជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជានៅក្នុងនិងក្រៅប្រទេសរួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភ ពលោកផងដែរដែលនឹងចូលបួសខែរ៉ាម៉ា ឌនដែលនៅកម្ពុជាយើងនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិទី១ខែរ៉ម៉ាឌនឆ្នាំ១៤៤៤ មូ ហាំម៉ាត់សករាជត្រូវនឹងថ្ងៃ២កើតខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃ ទី២៣ ខែមីនា ឆ្នាំ២០២៣។
ខ្ញុំសូមផ្ញើជូននូវក្តីនឹករលឹកនិងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជាដែលបានចូលរួមថែរក្សាសុខសន្តិភា ព សុខដុមនីយកម្មជាតិសាសន៍និងសាស នា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំនិងគណបក្សប្រជាជនកម្ពុជាតាំងពីដើមតរៀងមករួមជាមួយនឹងប្រជាជនកម្ពុ ជាយើង។
ជាមួយគ្នានេះដែរបន្ទាប់ពីបានខកខានរយៈពេល៣ឆ្នាំកន្លងមកដោយសារជំងឺកូវីដ-១៩ ឆ្នាំនេះរាជរដ្ឋាភិបាលននឹងរៀបចំឡេីងវិញនូវពិធីជួបជុំពិសាអាហារស្រាយបួសខែរ៉ា ម៉ាឌនរបស់សាសនិកឥស្លាមកម្ពុជាថ្នាក់ជា តិលេីកទី៧ ឆ្នាំ២០២៣ដែលមានការរៀបចំអ្នកចូលរួមប្រមាណជាង៦១០០នាក់។ ឆ្នាំនេះក៏មានមិត្តភក្ដិបរទេសបានមកចូលរួមក្នុងនិងក្រៅប្រទេសប្រមាណជាង ៥០០ នាក់ពិសេសឯកឧត្ដម Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រ ទេសម៉ាឡេស៊ីមកចូលរួមផងដែរ ។
ខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាមកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ។ ទោះបីយេីងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ កក៏ដោយក៏ខ្ញុំសូមអំពាវនាវដល់បងប្អូនសុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាទៅតាមគោលការណ៍របស់រាជរដ្ឋា ភិបាលដោយយើងមិនត្រូវភ្លេចខ្លួននិងធ្វេ សប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយបើទោះជាមានការថម ថយធូរស្រាលហើយក៏ដោយគឺត្រូវរួមគ្នាការពារជាប់ជានិច្ច ដដោយសូមបងប្អូនបន្តអនុវត្តតាមវិធានការការពារ ខ្ញុំជាប់ជាប្រចាំឱ្យបានខ្ជាប់ខ្ជួន និងសូមអញ្ជើញបងប្អូនទៅចាក់វ៉ាក់សាំងដូសទី ៣-៤-៦និងដូសទី ៦ ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើងឱ្យបានគ្រប់ៗគ្នា”៕