​ដោយៈ​សុផល​/​ភ្នំពេញ​៖ វិចិត្រករ​ជប៉ុន លោក Yamada Takakazu និង​ជា​នាយក​សាលា​សិល្បៈ​យ៉ាម៉ាដា​(Yamada School of Art) បាន​បង្រៀន​កុមារ​ខ្មែរ​ឱ្យ​ចេះ​គូ​រគំនូរ បណ្តុះ​គំនិត​ឱ្យ​និងយល់ពីសារៈសំខាន់នៃសិល្បៈគំនូរ។​

​សិស្សានុសិស្ស​ជាច្រើនមកពី​សាលាបឋមសិក្សា​សំបួរ ខេត្តកំពង់ស្ពឺ បានទទួល​ការបង្រៀន​អំពី​ការ​គូរគំនូរ ការ​ផាត់​ពណ៌ និង​មូលដ្ឋាន​នៃ​ការ​គូរពី​លោក Yamada Takakazu កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា ជប៉ុន​។​ក្នុង​កម្មវិធី​គូរគំនូរ​នេះ​ក៏មាន​ការចូលរួម​ពី​និស្សិត​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន​ផងដែរ​។​

​លោក Yamada បាន​មានប្រសាសន៍ថា​៖​លោក​ចង់ឱ្យ​កុមារ​កម្ពុជា​ចេះ​គូ​គំនូរ យល់ដឹង​ពី​មូលដ្ឋាន​នៃ​ការ​គូរគំនូរ​និង​បណ្តុះ​គំនិត​ឱ្យ​ស្រលាញ់​សិល្បៈ​គំនូរ​។​លោក​ក៏​ចង់​ផ្សព្វផ្សាយ​និង​ចង់ឱ្យ​មុខវិជ្ជា​គំនូរ​នេះ បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​រប​ស់​សាលារៀន​ផងដែរ​។​

​សូមបញ្ជាក់ថា​៖​ក្រោម​គម្រោង «Lost Khmer Art » ការបង្ហាត់បង្រៀន​គូរគំនូរ​ដល់​សិស្សានុសិស្ស​បឋមសិក្សា​សំបួរ​ជា​លើកដំបូង​នេះ​ទទួលបាន​ការគាំទ្រ​ពី​សាកល​វិទ្យាល័យ ​Showa Women’s University និង​សាលា​Yamada School of ART ។​

គួរឱ្យដឹងថា៖​លោក Yamada Takakazu កើត​នៅ​ទីក្រុង ណា​ហ្គោ​យ៉ា ប្រទេស​ជប៉ុន នៅក្នុង​ឆ្នាំ​១៩៥៧​។ តាំងពី​វ័យ​កុមារ លោក Yamada មានចិត្ត​ស្រឡាញ់​សិល្បៈ​ខ្លាំង ជារឿយៗ លោក​តែងតែ ងើ​ង​ឆ្ងល់ ហើយ ចង់ដឹង ចង់​យល់ អំពី​ផ្នត់គំនិត​សិល្បៈ និង ទស្សនៈ​របស់​វិចិត្រក​ផ្សេងៗ​។ នៅក្នុង​ឆ្នាំ ១៩៨១ លោក Yamada បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​គំនូរ នៅ​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ នៅ​ទីក្រុង​អា​ឈី នៅ​ប្រទេស​ជប៉ុន ហើយ​វា​ក៏​ជា​លើកទីមួយ​ដែរ​ដែល គំនូរ​ស្នាដៃ​សិល្បៈ​របស់លោក​ត្រូវបានធ្វើ​ការ​តាំងពិព័រណ៍​នៅ​វិទ្យាស្ថាន​សិល្បៈ​ជប៉ុន​។​

​នៅ​ឆ្នាំ ១៩៩៤ យ៉ាម៉ាដា​បានមក​ទស្សនា​ប្រទេស​កម្ពុជា​ជា​លើកដំបូង ហើយ​លោក​ចាប់​អារ​ម្ម​ណ៏​យ៉ាងខ្លាំង​ចំពោះ​សិល្បៈ វប្បធម៌ និង​ប្រពៃណី​ខ្មែរ ដ៏​ល្អ​របស់​ខ្មែរ ដែល​ដិត​ជាប់​នៅក្នុង​ចិត្ត​របស់លោក​។ ក្រោយមក​នៅ ឆ្នាំ ២០០៨ លោក Yamada មានឱកាស​ធ្វើជា​អ្នក​សាស្ត្រាចារ្យ​សិល្បៈ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ នៃ ប្រទេស​កម្ពុជា ហើយ​នៅពេលនោះ​ហើយ​ដែល លោក Yamada មានឱកាស​មក​ប្រទេស​កម្ពុជា​ជា​ញឹកញាប់​។ ដោយ​ចិត្ត​ស្រឡាញ់ សិល្បៈ​ខ្មែរ​ខ្លាំង លោក Yamada យ៉ាម៉ាដា​បាន​បង្កើត​សាលា​សិល្បៈ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ ២០១២ ដែលមាន​ឈ្មោះថា សាលា​សិល្បៈ​យ៉ាម៉ាដា ដែល​បង្កើតឡើង​ក្នុង​គោលបំណង បណ្តុះ​បណ្តាល​ជំនាញ និង ជំរុញ​ទឹកចិត្ត​ដល់​សិល្បករ​ខ្មែរ ស្រា​ឡាញ់ និង អភិរក្ស សិល្បៈ​ខ្មែរ​ឱ្យនៅ​គង់វង្ស​៕Ph