ដោយ៖មុនីរ័ត្ន/ភ្នំពេញ៖នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ២៣ខែមីនាឆ្នាំ២០២៣នេះអ្នកនាំពាក្យបានកត់សម្គាល់ជាមួយការខកចិត្តចំពោះ “របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២” ដែលមានលក្ខណៈរើសអើង លម្អៀង និងពុំផ្អែកលើការពិត ក្រោមហេតុផលនយោបាយ។ផ្ទុយទាំងស្រុងទៅវិញ របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបិទភ្នែកធ្វើជាមើលមិនឃើញ នូវវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថនិងបង្កាច់បង្ខូចកេរ្ត៍ឈ្មោះដោយគ្មានការរើសអើង ញុះញង់ឱ្យមានអំពើហិង្សានិងការស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដែលទង្វើទាំងអស់នេះត្រូវបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ នៅក្នុងបណ្តាប្រទេសលោកខាងលិច។ អ្នកនាំពាក្យបានហៅរបាយការណ៍ដែលចេញដោយក្រសួងការបរទេសអាម៉េរិក ថាជា”របាយការណ៍លាតត្រដាងអំពីស្តង់ដារពីរនៅក្នុងការអនុវត្តរបស់សហរដ្ឋអាមេរិក”។
សូមជូនសេចក្តីថ្លែងការណ៍ព័ត៌មានទាំងស្រុង៖