​ប្រែ​សម្រួលៈ​បំណង​(VNExpress)៖​យោធា​ចិន​បាន​និយាយថា​ខ្លួន​បាន​ព្រមាន​អោយ​នាវាចម្បាំង​អាម៉េរិក​មួយ​ចាកចេញ​ពី​ដែន​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​មីនា តែ​ត្រូវ​​យោធា​អាម៉េរិក​បដិសេធថា​ជាការ​អះអាង​មិន​ពិត​។​

​សូមបញ្ជាក់​ថា ចិន​អះអាង​អធិបតេយ្យភាព​លើ​សមុទ្រ​ចិន​ធំ​ល្វឹងល្វើយ ដោយ​ជាន់​ជាមួយ​ការអះអាង​របស់​ប្រទេស​ក្បែរ​ខាង​មួយចំនួន​និង​បាន​កសាង​ទីតាំង​ឈរជើង​រឹងមាំ​ជាច្រើន​នៅក្នុង​ផ្លូវទឹក​ដ៏​​សំខាន់​នេះ​។​

​បញ្ជាកា​យោធភូមិ​ភាគ​ខាងត្បូងរ​បស់​កងទ័ព​ប្រជាជន​ចិន​(PLA)​បាន​និយាយថា នាវា​ពិឃាត​បំពាក់​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ USS Milius​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចូល​ក្នុង​ដែនទឹក​ម្តុំ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​។​

​កងកម្លាំង​សមុទ្រ​និង​ទ័ពអាកាស​របស់​PLA​បាន​តាមដាន​នាវា​ស្របតាម​ច្បាប់​និង​បាន​ព្រមាន​អោយ​វា​ចាកចេញ នេះ​បើ​តាម​អ្នកនាំពាក្យ​បញ្ជាកា​យោធភូមិ​ភាគ​លោក ទៀន ជុន​លី​(Tian Junli)​។​

​លោក​បាន​និយាយថា នាវា​នេះ​បាន​ជ្រៀត​ចូលក្នុង​ដែនទឹក​ចិន​ដោយ​ខុសច្បាប់​…​ដោយ​គ្មាន​សុំ​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ចិន ធ្វើអោយ​ប៉ះពាល់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។​

​ទោះជា​យ៉ាងណា នៅ​ថ្ងៃ​២៣​មីនា​ន​នេះ អ្នកនាំពាក្យ​បញ្ជាការ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​អាម៉េរិក​បាន​ចេញ​មក​បដិសេធ​ភ្លាម​ថា សេចក្តីរាយការណ៍​របស់​យោធា​ចិន​ជា​ការមិនពិត គឺ​«​នាវា​USS Miliusធ្វើ​ប្រតិបត្តិការ​​ធម្មតា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​មិន​ត្រូវ​បាន​បណ្តេញចេញ​»​ទេ​។​

​អ្នកនាំពាក្យ​បាន​បន្តថា​«​អាម៉េរិក​នៅ​បន្ត​បើក​យន្តហោះ បើក​នាវា​និង​ធ្វើ​ប្រតិបត្តិការ​នៅទីណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​»៕

​នាវា​ពិឃាត​បំពាក់​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ USS Milius